សូត្រ ខេវិន បរាជ័យក្នុងការប្រកួតសងសឹក

0
890

ភ្នំពេញ: អ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកជួបបរាជ័យម្ដងទៀតហើយក្នុងការប្រកួតសងសឹកជាមួយអ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមានជ័យនៅក្នុងការប្រកួតនាយប់ថ្ងៃទី២២កញ្ញលើសង្វៀនTV5 ។

កាលពីជួបប្រកួតលើកមុនខេវិនចាញ់ពិន្ទុគូប្រកួតតែបន្តិចបន្តួចប៉ុណ្ណោះហេតុនេះហើយទើបគេគឃ្លើនទាមទារប្រកួតសងសឹកឡើងវិញនោះ ។កំពស់របស់ខេវិនមានប្រៀបជាងផាន រះមែនតែការវ៉ៃចេញរបស់គេមិនមានប្រសិទ្ធភាពឡើយ ។

ក្នុងការប្រកួតសងសឹកលើកនេះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យផាន រះជាអ្នកឈ្នះទាំងអស់គ្នា ។ និយាយឲ្យចំសូត្រ ខេវិនចាញ់ពិន្ទុផាន រះ០ ទល់នឹង៥តែម្ដង ។

ចាន់ ប៊ុនលាបក្លិបនិរោធន៍មានជ័យដែលប្រថ្នាចង់ភ្លក្សរសជាតិជង្គង់អ្នកប្រដាល់ថៃឈូក ឆៃ (Chhouk Chhai) នោះបែរជាតស៊ូបានត្រឹមតែ៤ទឹកប៉ុណ្ណោះត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួតបន្តដោយសារតែគេមិនមានសមត្ថភាពប្រកួតបន្តទៅទឹកទី៥បាន ។

ឈូក ឆៃបន្ទាប់ពីភ្លាត់ស្នៀតត្រូវអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចវាយមួយកែងឲ្យសន្លប់មកនោះនៅការប្រកួតក្រោយៗមកទៀតគេលៃលកផ្ដួលគូប្រកួតឲ្យបានលឿនតាមតែអាចធ្វើបាន ។ជង្គង់របស់ឈូក ឆៃធ្វើប៊ុនលាបបាត់បង់សមត្ថភាពប្រកួតគឺគេបានត្រឹមតែដកថយ និងការពារតែប៉ុណ្ណោះ ។

ដោយស្ថិតក្នុងស្ថានភាពអាក្រក់មើលពេកនោះ ហើយសមត្ថភាពប្រកួតក៏លែងមានទៀតផងនោះនៅទឹកទី៤លោកអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួតបន្តដោយប្រគល់ជ័យជំនះឲ្យឈូក ឆៃតែម្ដង ។

អ្នកប្រដាល់ស្រករក្រោយដែលជាជើងខ្លាំងមួយរូបដែរនោះប្រកួតស្មើពិន្ទុជាមួយអតីតអ្នកប្រដាល់ជម្រើសជាតិ មាឃ វណ្ណារ៉ា មកពីក្លិបខេត្តរតនគីរី ។

ម៉ាណូយជាអ្នកប្រដាល់ចិត្តហ៊ាន និង មានភាពអំណត់ខ្ពស់ខ្លាំងណាស់ទោះបីជួបជាមួយអ្នកប្រដាល់ជើងចាស់មាឃ វណ្ណារ៉ាក៏គេវាយសម្រុកដោយគ្មានញញើតដែរ ។ តែវណ្ណារ៉ាដែលបួសលើសង្វៀនយូរហើយនោះម៉ាណូយមិនមែនចេះតែកញ្ជ្រោកបានស្រេចតែនឹងចិត្តនោះទេ ។

បើក្រៅពីម៉ាណូយក៏ទំនងជាមិនអាតស៊ូជាមួយវណ្ណារ៉ាបានដែរ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញដោយលទ្ធផលបានត្រឹមស្មើគ្នាដោយពិន្ទុ ។

ផង់ សាម៉ាឡេក្លិបនាគមានជ័យប្រកួតចាញ់ពិន្ទុសង គង់ក្លិបអេភូថងកីឡាដោយពិន្ទុដាច់ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យសង គង់ឈ្នះទាំងអស់គ្នា ។

Facebook Comments
Loading...