រថយន្តកុងតឺន័រ បើកបុករថយន្តដឹកអេតចាយ រងរបួសធ្ងន់-ស្រាល ៣នាក់

0
828

ស្រុកព្រៃនប់ ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺនរ័ជាមួយរថយន្តដឹកអេតចាយ នៅផ្លូវជាតិលេខ៤ ហួសស្ពានទឹកសាប ក្នុងភូមិសាស្ត្រ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់វេលាម៉ោង៤កន្លះល្ងាចថ្ងៃទី២១កញ្ញា២០១៨នេះ បណ្តាលអោយភាគីខាងរថយន្តដឹកអេតចាយរងរបួសមនុស្សចំនួន៣នាក់។

ករណីនេះសមត្ថកិច្ចកំពុងអន្តរាគមន៍ ដោះស្រាយតាមនិតិវិធី ហើយភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍ពីឈ្មោះជនរងគ្រោះ និងភាគីពាក់ពន្ធ័នៅឡើយ។ គ្រោះថ្នាក់កើតឡើងពេលរថយន្តទាំង២គ្រឿងបើកបរទិសដៅផ្ទុយគ្នា ដោយរថយន្តកុងតឺនរ័មានទិសដៅចេញពីក្រុងព្រះសីហនុ៕

Facebook Comments
Loading...