ឃាត់បុរសឥណ្ឌា២នាក់បំរុងរត់គេចខ្លួន បន្ទាប់ពីឆេះឃ្លាំងកៅស៊ូក្រែប

0
883

រតនគីរី៖ សមត្ថកិច្ច កាលពីថ្ងៃទី២០ កញ្ញា បានឃាតខ្លួនអ្នកមើលការខុសត្រូវជនជាតិឥណ្ឌា ២នាក់ ក្រោយពីអគ្គីភ័យឆាបឆេះឃ្លាំងស្តុកកៅស៊ូក្រែបរបស់ក្រុមហ៊ុន Can Popular Plantion Co.TLD ឥណ្ឌាផលិតកៅស៊ូក្រែប កាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ នៅចំណុចភូមិប៉ាឡែឃុំកិចុង ស្រុកបរកែវ ។

ការឃាត់ខ្លួននេះគ្រាដែលពួកគេទាំងពីរបំរ៉ុងរត់គេចខ្លួន ហើយត្រូវម្ចាស់ឃ្លាំងកៅស៊ូក្រែបប្តឹងប៉ូលីសឲ្យឃាត់ខ្លួន ដើម្បីទំនាក់ទំនង់ប្រធានក្រុមហ៊ុនជនជាតិឥណ្ឌាមកធ្វើការដោៈស្រាយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នជនជាតិឥណ្ឌាមិនស្គាល់អត្តសញ្ញាណខាងលើ ស្ថិតនៅអធិការនគរបាលស្រុកបរកែវនៅឡើយ ហើយការឃាត់ខ្លួននេៈបានធ្វើឡើងតាមបណ្តឹងភាគ្គីម្ខាងទៀត គឺម្ចាស់កម្មសិទ្ធឃ្លាំងឈ្មោះហ៊ នឿន ដែលបានប្តឹងសមត្ថកិច្ចដើម្បីឲ្យប្រធានក្រុមហ៊ុន Can Popular Plantion Co. TLD ផលិតកៅស៊ូក្រែបចូលខ្លួនមកដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធអគ្គីភ័យបានឆេះបំផ្លាញឃ្លាំងកៅស៊ូក្រែបខាងលើនេះតែប៉ុណ្ណោះ។

ការឃាត់ខ្លួនជនជាតិ ឥណ្ឌាទាំងពីរនាក់នេះបានត្រឹមតែ ៤៨ម៉ោងតែប៉ុណ្ណោះ ដើម្បីឲ្យពួកគេទំនាក់ទំងទៅប្រធានក្រុមហ៊ុនកៅស៊ូក្រែប នៅប្រទេសឥណ្ឌាចូលខ្លួនដោះស្រាយពាក់ព័ន្ធការខូចខាតឃ្លាំងកៅស៊ូក្រែប ,ព្រឹកស្អែកលោកនឹងធ្វើការដោលែងវិញ៕

Facebook Comments
Loading...