សមាជិកសភាឥណ្ឌាម្នាក់តាំងខ្លួនជាព្រះលួងលោមគេឲ្យផឹកទឹកលាងជើងរបស់ខ្លួន

0
294

សមាជិកសភាឥណ្ឌាម្នាក់ មកពីគណបក្ស Bharatiya ដែលគ្រប់គ្រងប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងមន្ទិលសង្សយ័បន្ទាប់ពីមានការបង្ហោះវីដេអូឃ្លីប ដោយបង្ហាញរូបភាពកម្មករដែលធ្វើការឲ្យគណបក្សនោះ បានចាក់ទឹកលាងជើងឲ្យសមាជិកសភាម្នាក់របស់គណបក្សហើយយកទឹកលាងជើងនោះមកផឹក ក្រោយពីគាត់អួតអាងថាគាត់គឺជាព្រះ បើផឹកទឹកនោះមានន័យថាកម្មករនោះបានផឹកទឹកលាងជើងព្រះ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Jharkhand កាលពីថ្ងៃអាទឹត្យកន្លងទៅនេះដោយលោក Pawan Shah បានដងទឹកមកលាងជើងឲ្យលោក Nishikant Dubey សមាជិកសភានៃគណបក្ស Bharatiya ហើយលើកទឹកនោះផឹកនៅពីមុខហ្វូងមនុស្សរាប់រយនាក់។

លោក Dubey បានធ្វើឲ្យកើតរឿងនេះឡើងក្នុងពេលដែលគាត់កំពុងចូលរួមក្នុងពិធីសំពោធស្ពានមួយ កន្លែងដែលតភ្ជាប់ភូមិចំនួន២ហើយដែលមានរូបគាត់ជាអ្នកចេញលុយសាងសង់៕

Facebook Comments
Loading...