យាយភូ ភ័យឆោឡោ ក្រោយសម្តេចតេជោ ហ៊ុនសែន ចេញបញ្ជាអោយកាយយកដីដែលចាក់បំពេញឆ្នេរព្រែកត្រែងចេញវិញ

0
14148

(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យឆ្នេរធម្មជាតិនេះ ឱ្យនៅដូចដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ដែលអង្គភាព KNV ទទួលបាននៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

បើតាមព័ត៌មានដែលអង្គភាព KNV ទទួលបានផ្សេងទៀត បានឲ្យដឹងថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ៕

Facebook Comments
Loading...