ជនដៃដល់ដែលចាប់នារីកោរសក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ចូនទៅតុលាការ

0
1274

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤ នាក់ ប្រុស ៣នាក់ ស្រី ១នាក់ ដែលពាក់ព័ន្ធប្រើហឹង្សារលើជនសង្ស័យលួចទូរស័ព្ទ នៅផ្សារព្រៃទាត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ នេះបើតាមការប្រាប់អោយដឹងពីលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការ នគរបាលខណ្ឌពោធិសែនជ័យ ។

សូមបញ្ជាក់ឲ្យដឹងថា នារីវ័យក្មេងម្នាក់ ត្រូវប្រជាពលរដ្ឋនិងអាជីវករដែលនៅក្នុងផ្សារព្រៃទា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បាន ងោយមាន ការខឹងសម្បា របាននាំគ្នា ចាប់កោត្រងោល ហើយ ឡាយ នៅលើ បណ្តាញសង្គមហ្វេកបុក បង្កអោយមានការភ្ញាក់ផ្អើលនិង រិះគន់ពីសកម្មភាព របស់ បងប្អូន ប្រជាពលរដ្ឋនិង ក្រុមអាជីវករ។ការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង យ៉ាងនេះ បានកើត ឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នាវេលា ម៉ោង១២។

នារីសង្ស័យ ម្នាក់ នេះត្រូវបាន បងប្អូន ប្រជាពលរដ្ឋ ចាប់បាន ដោយចោទ ប្រកាន់ ថា នារីរូបនោះ ធ្វើសកម្មភាព លួចទូរសព្វ័ គេនៅ ផ្សា ព្រៃ ទា . តែត្រូវ ជនរងគ្រោះ ជាម្ចាស់ ទូរសព្វ័ឃើញ ទាន់ ក៏ចាប់បាន បង្កអោយមានការភ្ញាក់ ផ្អើល ពលរដ្ឋចោមរោម ហើយ អ្នកខ្លះ បាន យកទូរសព្វ័ទៅឡាយ នៅលើបណ្តាញ សង្គម ហ្វេក មិនតែប៉ុណ្ណោះ ក្រុមអាជីវករ មានកំហឹង ក៏ បានចាប់ នាង កោត្រងោល . បើទោះ បីជា នាង សំពះ យ៉ាង ណា ក៏ ក្រុម បុរសទាំង នោះ មិនបាន ស្តាប់អាអង្វរ របស់នាង ឡើយ . ចាប់កោរហូត បាន សម្រេច មិនតែ ប៉ុណ្ណោះថែមទាំង ឡាយ ក្នុងហ្វេក បុកទៀតផង ។

ក្រោយពីមានការបង្ហោះនៅលើបណ្តាញសង្គម មហាជនមួយចំនួនរិះគន់ ទៅលើបុរសម្នាក់ដែលព្យាយាមចាប់កោរសក់នារីម្នាក់ដែលគេអះអាង ដែលមើលទៅពិតជាមានអារម្មណ៍ថាដូចជាហួសហេតុបន្តិចហើយ។

មហាជនបានលើកឡើងថាទោះបីគាត់ជា ជនសង្ស័យ លួច ទូរសព្វ័យ៉ាងណាក៏ដោយ គួរតែឃាត់ខ្លួនទុកអោយសមត្ថកិច្ចយកទៅចាត់ការទៅតាមនីតិវិធី ។មិនគួរនាំគ្នាប្រើអំពើបែបនេះ ទៅលើនាង ឡើយ។

ជុំវិញករណីនេះ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា ពលរដ្ឋ អាចចាប់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចដែលនៅជិតបំផុតបាន តែមិនអាចប្រើហិង្សាវាយដំទៅបុគ្គលណាបានទេ ព្រោះជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពរបស់បុគ្គល។ ការប្រើប្រាស់តុលាការប្រជាជន គឺជាការរំលោភសិទ្ធិមនុស្សហើយ។ បើជននោះជាចោរត្រូវប្រគល់ឲ្យសមត្ថកិច្ច ហើយការដោះលែងចោរ ក៍ត្រូវមានទោសដែរ ។

លោកសូមអំពាវនាវ សូមកុំឲ្យមានការប្រើប្រាស់ហិង្សា ការប្រើប្រាស់សិទ្ធិហួសហេតុពេក ដូចករណីនេះ ត្រូវប្រគល់មកសមត្ថកិច្ចដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Facebook Comments
Loading...