គ្រឹះស្ថានឧត្តមសិក្សាចំនួន២២ចូលរួមប្រកួតកីឡានិស្សិតជើងឯកជាតិឆ្នាំ២០១៨

0
361

ភ្នំពេញ: ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និង មធ្យមសិក្សាជើងឯកជាតិឆ្នាំ២០១៨នេះមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២ចូលរួម ។

ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទាំ២២នេះមាន៨គ្រឹះស្ថានមកពីខេត្តនានា ។៦ប្រភេទកីឡាត្រូវបានដាក់ឲ្យប្រកួតដូចឆ្នាំមុនៗដែរ ។

កីឡាទាំង៦ប្រភេទនោះមានបាល់ទាត់បុរស ដែលមាន១៤ក្រុម ។បាល់ទាត់នឹងត្រូវប្រើប្រាស់ទីលានចំនួន៤ដើម្បីប្រកួត ។បាល់ទះមាន៤ក្រុមហើយត្រូវប្រើទីលានចំនួន៣ដើម្បីប្រកួតបាល់បោះបុរសមាន៥ក្រុម និងបាល់បោះនារីមាន៤ក្រុមដែលប្រភេទកីឡានេះត្រូវប្រើប្រាស់ទីលានចំនួន៣ដើម្បីប្រកួត ។

ប្រភេទកីឡាអត្តពលកម្មមាន១៥ក្រុមក្នុងនោះមាននារីចំនួន៧ក្រុម ។អត្តពលកម្មប្រកួតនៅពហុកីឡាដ្ឋានជាតិប៉េតង់ដែលត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិដែរនោះ៦ក្រុម និងវាយកូនឃ្លីលើតុមាន៨ ក្រុម ។អតពលិកដែលចូលរួមបរកួតមាន៦៩៩នាក់ក្នុងនោះនារីចំនួន៩៤នាក់។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩ និង បញ្ចប់នៅថ្ងៃទី២៦កញ្ញា ។

សូមបញ្ជាក់ថា ភេសជ្ជៈSponsor បានបន្តចូលរួមឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ប្រកួតនេះតាំងពីដើមដល់ចប់ចូលបណ្ដាឆ្នាំមុនៗដែរ ។

Facebook Comments