ប្រជាជន២១០៤គ្រូសាដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងស្រុកត្បុងឃ្មុំ ទទួលបានអំណោយ ពី អង្គការរមូនិធិពុទ្ធសាសនា ឆឺ ជី

0
341

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ២១០៤គ្រូសាបានទទួលអំណោយមនុស្សធម៌ របស់អង្គការរមូនិធិពុទ្ធសាសនា ឆឺ ជី ក្រោមអធិបតីភាព លោក សាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន តំណាង ដ៏ខ្ពង់ខ្ពស ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្ដាយចុះជួយខេត្តត្បូងឃ្មុំនិងកំពង់ចាម រួម និងលោក អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ពាក់ព័ន្ធ និង ក្រុមការងារ របស់អង្គការរមូលនិធិពុទ្ធសាសនា ឆឺ ជី ផងដែរ។

របាយការណ៍របស់ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំបានអោយដឹងថា ចំនួនប្រជាជន ដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តត្បូងឃ្មុំ នេះ គឺ មាន ២ស្រុក ដែរទទួលរងធ្ងន់ធ្ងរ គឺមាន ស្រុក ត្បូងឃ្មុំ និង ស្រុក ក្រូចឆ្មារ ។ ដោយកន្លងមក ក្រុមការងារ ថ្នាក់ខេត្ត ថ្នាក់ មូលដ្ឋាន និង ក្រុមការងារ កាកបាទក្រហមបានចុះជួយពួកគាត់ដល់ទីតាំង ដែលរងគ្រោះ និង ទីទួលសុវត្តិភាព ព្រមទាំងចែកអំណោយ សង្គ្រោះ បឋម និង អំណោយ មនុស្សធម៌បាន ចំនួន ៨ពាន់ ៥រយ ៧៧គ្រួសារ ដែល ជាអំណោយ របស់កាកបាទក្រហម កម្ពុជា និង សព្វបុរសជន នានា ផងដែរ។ ក្នុងយុទ្ធនាការចុះជួយនិង ចែកអំណោយនោះដែរ ក៏មានការចុះផ្ទាល់ពីសំណាក់ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ២លើកផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក សាយ សំអាល រដ្ឋមន្ត្រី ក្រសួង បរិស្ថាន បាន មាន មតិសំណេះ សំណាល ទៅកាន់ប្រជាន ពលរដ្ឋ និង ពាំនាំ ការសាកសួរសុខទុក្ខ ពីសំណាក់ លោកហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្ដាយចុះជួយខេត្តត្បូងឃ្មុំនិងកំពង់ចាមផងដែរ។ លោក រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានថ្លែង កោតសរសើរ ដល់ក្រុមការងារចុះជួយ ដល់ជនរងគ្រោះ នៃទឹក ជំនន់ ក្នុងខេត្តត្បូងឃ្មុំ ដែល មន្ត្រី ពាក់ព័ន្ធ ជាពិសេស លោក អភិបាលខេត្ត និងក្រុមការងារ គ្រប់គ្រងគ្រោះ មហន្តរាយខេត្ត កាកបាទក្រហមខេត្ដ ដែលតែងយលចិត្តទុកដាក់ លើការរស់នៅ របស់ ប្រជាពលរដ្ឋ និង សូមអោយនៅតែបន្តសកម្មភាពបែបនេះរហូតទៅ មិនថា ទឹកនៅតែ បន្តឡើង ឬ ទឹកស្រកទៅវិញ នោះទេ ។ លោក បន្តទៀតថា សូមអោយ ប្រជាជន ទាំងអស់ រស់នៅ អោយមាន អនាម័យ ល្អ ត្រូវសំអាត បរិវេនរស់នៅអោយបានស្អាត ពិសារ ទឹក ស្អាត និងការពារខ្លួប ពីជំងឺ ផ្សេងៗ ជាពិសេស ជម្ងឺឆ្លង។

សូម បញ្ជាក់ថា បើតាមរបាយការណ៍ របស់លោក យា វឿន ប្រធាន មន្ទីរធនធានទឹកខេត្តត្បូងឃ្មុំបានអោយដឹងថា នៅក្នុងថ្ងៃទៅ ១៤ខែកញ្ញានេះ គិតត្រឹម ម៉ោង ១២ថ្ងៃត្រង់នេះ កម្ពស់ទឹក ទន្លេមេគង្គមាន កម្ពស់ ១៤.៥៨ម៉ែត្រ ធៀបនឹង ម្សិលមិញ ស្រកចុះ ០.០១ម៉ែត្រ ក្នុងនោះ កម្ពស់ទឹកប្រកាសប្រុងប្រយ័ត្ន គឺ ១៥.២០ម៉ែត្រ។

សូមបញ្ជាក់ថាតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ចាប់ពីថ្ងៃទី ១៥ ដល់ ទិ១៧ខែកញ្ញានេះ កម្ពស់ទឹកនៅក្នុងខេត្តត្បូងឃ្មុំ និង ចាប់ ផ្ដើមឡើងវិញរហូតដល់ ១៤.៨១ម៉ែត្រ ៕

Facebook Comments
Loading...