ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

0
452

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ កំលាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តសហការជាមួយកំលាំងជំនាញស្រុកព្រៃឈរបាន បើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនបាន ១ករណីក្នុងនោះឃាត់ខ្លួនជនសង្សយ័បានចំនួន៣នាក់ រឹបអូសថ្នាំញៀនបានចំនួន ៧កញ្ចប់ និងសំភារៈវេចខ្ចប់បានមួយចំនួនផងដែរ ។

នគរបាលការិល័យបង្ក្រាបគ្រឿងញៀនខេត្តបានបញ្ជាក់ឱ្យដឹងថា មុនឈានដល់ការបង្ក្រាប កម្លាំងជំនាញបានទទួលសេចក្តីរាយការណ៍ពីភ្នាក់ងារបង្កប់ថា មានករណីជួញដូរ និងចែកចាយគ្រឿងញៀនភ្លាម កម្លាំងសហការបានសុំគោលការទៅលោកស្នងការរង លោកស្នងការ និងទៅលោកព្រះរាជអាជ្ញាខេត្ត ទទួលបានបទបញ្ជា កម្លាំងបាន បេីកកិច្ចប្រតិបត្តិការបង្រាប នៅថ្ងៃកេីតហេតុខាងលេី ចំណុចភូមិត្រពាំងជីនាង ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជំនាញខេត្ត សហការជាមួយជំនាញស្រុកព្រៃឈរ ធ្វេីការស្រាវជ្រាវ បេីកកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖

១-ឈ្មោះ ប៉ាត តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងជីនាង ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-ឈ្មោះ ហង់ ទីណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងជីនាង ឃំុល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣-ឈ្មោះ ស៊្រុន ជា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទំពរ ឃំុត្រពាំងគរ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។ និងរឹបអូសដកហូត វត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន០៧កញ្ចប់ (ធំ២កញ្ចប់ និងតូច៥កញ្ចប់) ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ០២គ្រឿង ឧបករណ៍សេពមួយសម្រាប់ និងសម្ភារៈវេចខ្ចប់មួយចំនួនផងដែរ ។

បច្ចុប្បន្ន ករណីនេះ ជំនាញកំពុងសាកសួរដើម្បីបន្តនិតិវិធី៕

Facebook Comments
Loading...