សរ រាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់

0
169

ភ្នំពេញ: អ្នកប្រដាល់កម្ពុជា សរ រាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់អាប៊ូ ហ្វាស៊ែល(Aboofazel) លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៦កញ្ញា ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥ គីឡូក្រាម ។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់អ៊ីរ៉ង់រូបនេះមកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាដឹងពីសមត្ថភាពរបស់អ្នកប្រដាល់ឆ្លងដែរូបនេះឡើយតែបើតាមការឲ្យដឹងពីលោកថៃអ៊ូបានឲ្យដឹងថាអ្នកប្រដាល់រូបនេះមានសមត្ថភាពប្រហាក់ប្រហែលជាមួយរាជសីហ៍ដែរ ។

រាជសីហ៍ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលការវ៉ៃចេញរបស់គេធ្ងន់តែការវ៉ៃចេញរបស់គេមិនសូវមានកលល្បិចអ្វីឡើយ ។អ្នកប្រដាលកម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៥ដង និងចាញ់១២ដង ។ ចំពោះប្រវត្តិប្រកួតរបស់អាប៊ូ ហ្វាស៊ែលវិញគឺ៣៧ដង ឈ្នះ២៦ដង ចាញ់១១ដង ។ជំនួបមួយនេះនរនាក៏ជឿថារាជសីហ៍មានឱកាសឈ្នះច្រើនជាងដែរ ។

Facebook Comments
Loading...