មន្រ្តីជលផលស្រុកអង្គបូរីកំពុងបើកដៃអោយទូកនេសាទវៀតណាមចូលនេសាទខុសច្បាប់…!

0
1116

តាកែវ៖ ប្រជាពលរដ្ឌនេសាទត្រីជាលក្ខណះគ្រួសាររស់នៅភូមិព្រែកផ្ទោលស្រុកអង្គបុរីខេត្តតាកែវចំនួន
ពីរនាក់ទី១ឈ្មោះពកទី២ឈ្មោះគីបានប្រាប់អោយដឹងថាកាពីយប់ថ្ងៃទី១១-៩-២០១៨ វេលាម៉ោងប្រម៉ាណ៨យប់ខណពួកគាត់កំពង់នេសាទត្រីដោយប្រើទូករុញជននៅចំណុចបឹងកំពង់យោលស្រាប់តែមានមន្ត្រីជលផលមួយក្រុមប្រដាប់ដោយកាំភ្លើងដោយមានឈ្មោះឈិនវែងជានាយផ្នែកជលផលអង្គរបុរីសហការជាមួយលោកគឹមសារិទ្ឌប្រធានក្រុមបង្ក្រាប់នៃអធិការដ្ឌានរដ្ឌបាលជលផលចតុមុខបានចាប់អូសយកទូកម៉ាសុីនពួកគាត់មកស្នាក់ការទាំងយប់។

ពួកគាត់បានបន្តថាពេលចាប់ពួកគាត់មកដល់ស្នាក់ការហើយនោះលោកវែងជលផលបានបង្ខំអោយគាត់រកលុយមួយលានរៀលបង់អោយពួកគេទើបគេអោយទូកនឹងម៉ាសុិនមករកសុីវិញបាន។

រហូតមកដល់ព្រឹកថ្ងៃទី១២-៩-២០១៨នេះមិនព្រមអោយទូកពួកគាត់នោះទើបពួកគាត់នាំគ្នាទៅដល់ស្នក់ការទាល់តែឃើញពួកគាត់មកគ្នាច្រើនទើបលោកជលផលនោះព្រមថាអោយដោយតម្រូវអោយគាត់ទិញសាំងអោយពួកគេបួនកានអ់ស់ជាង ៤០មឺុនរៀល។

ពួកគាត់បានប្រាប់ទៀតថា បានសាំងបួនកានហើយមិនព្រមអោយទូកទេគេដេញអោយគាត់ទៅធ្វើលិខិតបញ្ជាក់ពីភូមិឃំុទៀតបានអោយទូកទៅវិញ។

ចំពោះកណីនេះពលរដ្ឌបាន រិះគុណថានៅទឹកដីស្រុកអង្គរបុរីស្រុកបុរីជលសារមានទូកនេសាទជនជាតិវៀតណាម(យួន)រាប់សិបគ្រឿងកំពង់ប្រព្រឹត្តបទល្មើសនេសាទបានយ៉ាងរលូនដោយគ្មានមន្ត្រីជលផលឬអាជ្ញាធរថ្នាក់ណាចេញមុខបង្រ្កាបទេតែបែរជាមកចាប់តែខ្មែរគ្នាឯងដែលនេសាទជាលក្ខណះគ្រួសារតែប៉ុណ្ណោះទាំងពួកគាត់ក្ររហាមរកតែអង្ករច្រកឆ្នាំងមិនចង់បានផងនោះ។

ទាក់ទិនក្នុងករណីនេះដែរ លោកឈិនវែងនាយផ្នែកជលផលនិងលោកគឹមសារិទ្ឌជលផលចតុមុខអ្នកសាពត៍មានយើងមិនអាចសុំការបំភ្លឺបានទេដោយមិនមានលេខទូរស័ព្ទ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...