ប្រជាជនតៃវ៉ាន់តវ៉ានៅពេលបុរសជប៉ុនម្នាក់ទាត់រូបចម្លាក់ស្ត្រីទាសករផ្លូវភេទក្នុងសង្គ្រាមលោកលើកទី២

0
113

កាសែតThe Korea Timesចេញផ្សាយថ្ងៃទី១៣ខែកញ្ញានេះបានឲ្យដឹងថា សកម្មជនសិទ្ធមនុស្សនៅ កោះតៃវ៉ាន់រាប់សឹបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតជប៉ុនក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃចន្ទ័កន្លងទៅនេះដោយអំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនធ្វើការសុំទោសជាសាធារណៈបន្ទាប់ពីបុរសជប៉ុននិយមស្តាំ ម្នាក់ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ឃើញរូបគាត់យកជើងទៅទាត់រូបចម្លាក់ស្ត្រីទាសករផ្លូវភេទ។

រូបចម្លាក់នេះត្រូវបានដាក់តាំងនៅខាងក្រៅការិយាល័យគណបក្សគួកមីញតាងដែលជាគណបក្សប្រឆាំងកាលពីខែមុន ដែលរូបចម្លាក់នេះជានិមិត្តរូបនៃជនរងគ្រោះដោយសារទាហានជប៉ុនចាប់យកទៅទុក បម្រើជាទាសករផ្លូវភេទក្នុងពេលធ្វើសង្គ្រាម។

ក្រុមអ្នកតវ៉ាក៏បានទាមទារឲ្យអាជ្ញាធរកោះតៃវ៉ាន់បណ្តេញអង្គការFujimuraដែលមានបុរសម្នាក់នេះជាសមាជិកឲ្យចេញផុតពីទឹកដីតៃវ៉ាន់ផងដែរ រហូតទាល់តែបុរសជាសមជិកអង្គការនេះទៅលុតជង្គង់សុំ ទោសនៅពីមុខរូបសំណាកនេះ។

Facebook Comments
Loading...