អតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងម្នាក់ត្រូវជាប់គុក១ឆ្នាំ…..ព្រោះដាច់ដាបពេក

0
246

កាសែតកូរ៉េ ថែមស៍ ចេញផ្សាយនៅថ្ងៃទី១៣ខែកញ្ញានេះបានឲ្យដឹងថា តុលាការក្នុងទីក្រុសេអ៊ូលបាន សម្រេចកាត់ទោសអតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសអេត្យូពីឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទថាបានប្រើប្រាសើតួនាទីរបស់ខ្លួន ទៅបំពានផ្លូវភេទបុគ្គលិកភ្នាក់ងារជំនួយនិងបានរួមភេទជាមួ យស្ត្រី២នាក់ផ្សេងទៀត។

លោកKim Moon-hwanមានអាជីពជាអ្នកការទូតនិងបានបម្រើការងារជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រ ចាំប្រទេសអេត្យូពី ចន្លោះពីឆ្នាំ២០១៤-២០១៧ត្រូវបានចាប់បញ្ជូនទៅពន្ធនាគារភ្លាមក្រោយពេលដែល តុលាការប្រកាសសាលក្រមរួចហើយ។បុរសនេះក៏ត្រូវបានតុលាការហាមមិនឲ្យធ្វើការងារនៅក្នុងទីភ្នាក់ងារណាមួយដែលមានកុមារនិងយុវជនរស់នៅក្នុងទីនោះដែរទេ។

លោកKimបានបដិសេធន៍ការចោទប្រកាន់នេះ ហើយថាការរួមភេទរបស់គាត់សុទ្ធតែមានការព្រមព្រៀងពីភាគីខាងស្រីទាំងអស់៕

Facebook Comments
Loading...