យន្តហោះអេហ្ស៊ីប ផ្ទុះកង់ពេលចុះចតធ្វើឲ្យអ្នកជិៈព្រលឹងរត់ចេញអស់ពីខ្លួន

0
108

ព្រលានយន្តហោះក្នុងទីក្រុងបែលក្រាតបានបិទមយរយៈខ្លីនៅថ្ងៃទី១២ខែកញ្ញានេះក្នុងពេលដែលយន្ត ហោះមួយគ្រឿងរបស់អេហ្សីបបានផ្ទុះកង់ក្នុងពេលចុះចតធ្វើឲ្យអ្នកជិៈនៅក្នុងនោះព្រលឹងរត់ចេញអស់ពីខ្លួន។

យន្តហោះរបស់ក្រុមហ៊ុនហោះហើរអេហ្សីបលេខMS3100បានចេញពីទីក្រុងកៃរ៉ូប្រទេសអេហ្ស៊ីបឆ្ពោះមកកាន់ទីក្រុងបែលក្រាតដែលត្រូវមកដល់នៅវេលាម៉ោង២និង១០នាទី ប៉ុន្តែកង់មួយចំនួនបានផ្ទុះនៅពេលចុះចតដល់ដីហើយនោះ។

យន្តហោះបានបញ្ឈប់ល្បឿនដោយសុវត្ថិភាពប៉ុន្តែមិនអាចអូសចេញពីផ្លូវរត់បានភ្លាមៗនោះទេ ជាហេតុបង្ខំឲ្យយន្តហោះប្រមាណ១០គ្រឿងទៀតត្រូវហោះសំកាំងនៅលើអាកាស ហើយត្រូវទៅចុះចតនៅព្រលានយន្តផ្សេងជំនួសវិញ៕

Facebook Comments
Loading...