ឆ្នាំនេះ កសិករសប្បាយចិត្ត្កក្នុងការប្រមូលផលដំឡូងមី ដោយវាឱ្យផលល្អ ស្របពេល ទីផ្សារក៏មានតម្លៃខ្ពស់ដែរ

0
461

ត្បូងឃ្មុំ៖ នៅដេីមខែកញ្ញានេះ កសិករចាប់ប្រមូលផលដំឡូងមីហេីយ ឆ្នាំនេះដំឡូងឱ្យផលល្អជាងឆ្នាំទៅ ហេីយតម្លៃក៏ខ្ពស់ជាងឆ្មាំទៅ រហូតដល់ជាងពាក់កណ្តាលឯណោះ កសិករប្រមូលផលដោយក្តីសោមនស្សរីករាយក្រៃលែង ។លោក ឡូញ សុខណេង អាយុ៣៧ឆ្នាំ រស់នៅភូមិនិគមក្រោម បានបញ្ជាក់ឱ្យដឹងថា គាត់ដាំដំឡូងមីនេះ ជាង១០ឆ្នាំមកហេីយ លេីទំហំដី៧០អា គឺពូជដំឡូងមីខ្មែរយេីង ដោយពូជនេះឱ្យផលល្អ ធននឹងអាកាសធាតុ មិនរេីសដី ។ ការដាំយេីងប្រេីដេីមទុនតែ៦០ម៉ឺន រៀលទេ សម្រាប់ការប្រេីជី និងថ្នាំសម្រាប់បំប៉នស្លឹកដេីម(អកម៉ូន) ហេីយឆ្នាំនេះ ដំឡូងឱ្យផលបាន១២តោនដែរ បេីប្រៀបធៀបនឹងឆ្នាំទៅឱ្យផលល្អជាងដោយឆ្នាំទៅ រីឯតម្លៃឆ្នាំនេះក៏ខ្ពស់ លក់បានដល់ ៤៣០រៀល ក្នុង១គីឡូក្រាម គឺជិត៦លានរៀលដែរ ដោយឆ្នាំទៅល បានតែ២លានតែប៉ុណ្ណោះ កសិករដែលមានដីធំ ច្រេីនហិចតាក៏បានផលទៅតាមនោះដែរ ។លោក រ័ត្ន សំណព្វ មន្ត្រីបច្ចេកទេសកសិកម្មស្រុកត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា ក្នុងស្រុកត្បូងឃ្មុំ មានចំនួន១៤ឃុំ កសិករប្រមាណ៦០ភាគរយ បានដាំដំឡូងមីរហូតដល់៥៤១០ហិចតា ច្រេីនជាងឆ្នាំទៅ ខណៈឆ្នាំទៅដាំបានតែ ជាង៤ពាន់ហិចតាតែប៉ុណ្ណោះ ហេីយក្នុងនោះដែរ គឺមានឃុំចំនួន៥ បានដាំដំឡូងច្រេីនជាងគេ គឺ មានឃុំ ជប់ រការពប្រាំ ជីគរ ស្រឡប់ និងឃុំល្ងៀង ។ កសិករច្រេីនដាំពូជ ដំឡូងទងក្រហមស្លឹកស ពូជទងសស្លឹកស ជាពូជនាំចូលពីបរទេ និងពូជខ្មែរយេីងគឺពូជទងក្រហម ។ ឆ្នាំនេះកសិករដាំដំឡូងមីប្រឈមនឹងជំងឺរួញស្លឹកត្រួយ ដែលគេហៅថា ជំងឺ មូសាអិុច ជំងឺនេះ គឺឆ្លងតាមពូជដំឡូងដេីមដែលនាំមកពីបរទេស ។កន្លងមកខាងការិយាល័យកសិកម្មស្រុក តែចុះណែនាំដល់កសិករក្នុងស្រុកជាញឹកញាប់ ពីការដុះ ការកំចាត់សត្វល្អិត ការប្រេីប្រាស់ជី ការប្រេីថ្នាំបំប៉នសរីរាង្គដេីម និងការថែរក្សាពូជដេីមដំឡូង ដេីម្បីជាប្រយោជន៍ដល់កសិករ កាលណាយេីងចេះរក្សាពូជដេីមដំឡូងបានល្អ គឺកសិករចំណេញពេល ចំណេញថវិកា មិនខាតលុយ ទិញដេីមដំឡូងពីបរទេស ។ជាទូទៅកសិករឥលូវពួកគាត់ច្រេីនដាំដំឡូងមីពូងទងក្រហមជាពូជរបស់ខ្មែរយេីង ព្រោះពូជនេះឱ្យផលល្អជាងគេ គឺល្អជាងពូជនាំចូលពីបរទេស ក្នុង១ហិចតា មិនក្រោម២០តោនទេ លទ្ធផលសរុបក្នុងស្រុកត្បូងឃ្មុំឆ្នាំនេះ កសិករផលិតដំឡូងមីបានមិនក្រោម ១០ម៉ឺនតោននោះទេ ៕

Facebook Comments
Loading...