បញ្ជូនអត្តពលិកហែលទឹកកម្ពុជា២១រូបទៅហាត់ នៅជប៉ុនរយៈពេលខ្លី

0
206

ភ្នំពេញ: សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសឲ្យដឹងថានៅថ្ងៃទី២៤កញ្ញាខាងមុខនេះសហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួនចំនួន២១រូបទៅហ្វឹកហាត់ និងស្វែងយល់ពីវប្បធម៌នៅប្រទេសជប៉ុនរយៈពេលមួយសប្ដាហ៍ ។

ការទៅប្រទេសជប៉ុននេះធ្វើឡើងតាមការអញ្ជើញរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាតាមការស្នើសុំរបស់លោកទេស រដ្ឋមន្ត្រីស៊ុន ចាន់ថុលដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ។ លោកនាង សុរិទ្ធិយ៉ាដែលជាអគ្គលេខាធិការរង គឺជាប្រធានប្រតិភូសម្រាប់ការចេញទៅហាត់នៅជប៉ុនរយៈពេលមួយសប្ដាហ៍នេះ ។ ជាមួយគ្នានេះក៏មានការអមដំណើរដោគ្រូបង្វឹកជនជាតិកម្ពុជាមួយរូប និង ជប៉ុនមួយរូប ។

អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង ។ពួកគេត្រូវហ្វឹកហាត់រួមគ្នាជាមួយកីឡាករ-កីឡាការិនីវ័យក្មេងៗរបស់ជប៉ុន ។ ពួកគេមិនស្នាក់នៅតាមសណ្ឋាគារឡើយតែស្នាក់នៅជាមួយគ្រួសារជប៉ុនដើម្បីងាយស្រួលក្នុងការស្វែងយលពីវប្បធម៌ និង របៀបរស់នៅប្រចាំថ្ងៃពីគ្នាទៅវិញទៅមក។ កីឡាការិនីហែមថុន វិទិនីគឺជាប្រធានក្រុមសម្របសម្រួលរបស់ពួកគេនៅក្នុងការរស់នៅប្រទេសជប៉ុនរយៈពេលមួយអាទិត្យនេះ ។

លោកប្រធានសហព័ន្ធស៊ុន ចាន់ថុលក៏បានឧបត្ថម្ភជាប្រាក់ហោប៉ៅក្នុងម្នាក់ៗចំនួន២០០ដុល្លារសម្រាប់ការចេញទៅហ្វឹកហាត់នេះ ។

Facebook Comments
Loading...