កូនប្រុសចិត្តខ្លាំង ខឹងឪពុកម្តាយមិនឲ្យប្លង់ដីទៅបញ្ចាំងដើម្បីទិញម៉ូតូ ដុតផ្ទះឆេះម៉ត់

0
1044

កំពង់ឆ្នាំង: យុវជនប្រមឹកម្នាក់ដឹងថាម្តាយមិនអោយប្លង់ដីបានដុតផ្ទះខ្លួនឯងចោល ហេតុការណ៍នេះបានឡេីងនៅម៉ោង ៣.៣០ នាទី ថ្ងៃទី ១១ខែ កញ្ញា
ឆ្នាំ ២០១៨ ម្សិលមិញ។

យុវជន ប្រមឹងខាងលើនេះត្រូវបានគេស្គាល់ឈ្មោះថា លឹង ឆេីត ប្រុសអសយុ២៩ឆ្នាំនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងមានឪពុកឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំ ម្តាយឈ្មោះ លឹង ហាន រស់នៅឃុំស្រុកកើតហេតុខាងលើ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថានៅមុនពេលកេីតហេតុជនសង្សយ័ជាកូនបានសុំប្លង់ដីម្តាយយកទៅបញ្ចាំគេដេីម្បីយកលុយទៅទិញម៉ូតូជិះតែម្តាយនិងឪពុកមិនព្រមអោយពេលនោះគេបាន ខឹងនិងម្តាយឪពុកមិនព្រមអោយក៍យកស្លឹកចំនួន ,៣ ធាងដុតផ្ទះបណ្តាលអោយឆេះខ្ទេចគ្មានសល់ខណះដែលគេកំពង់ស្រវឹងស្រាជោកជាំ។ ផ្ទះ ដែលកូនប្រមឹកដុតឆេះអស់នោះមានទំហ៊ុំ៥ × ៤ម៉ែត្រ ប្រក់ស្លឹក ជញ្ជាំស្លឹក រនាបឫស្សី។

ក្រោយពេលកើតហេតុ ជនសង្សយ័ដែលជាកូនប្រមឹកខាងលើត្រូវបានកំលាំងប្រជាការពារឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចដេីម្បីចាត់ការតាមនិតិវិធីផងដែរ៕

Facebook Comments
Loading...