នាយ ចឺម គ្រាន់តែចាក់សាំងរថយន្តក្នុងមួយខែ អស់ជាង៥ពាន់ដុល្លារ

0
524


នាយ ចឺម ចំណាយថវិកាអស់ ៥ពាន់ដុល្លារចាក់សាំងឡានក្នុង១ខែៗ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថាលោក ជាមនុស្សអួតអាងខ្លួនជាតារាល្បីនិយាយគ្មានការពិត។

នាយ ចឺម បន្តថា គ្រប់ពាក្យសម្ដីដែលនិយាយ ចេញមកសុទ្ធតែជាការពិតទាំងអស់ អត់បានពន្លើសអ្វីសូម្បីតែមួយម៉ាត់ ដោយក្នុង១ថ្ងៃរថយន្តTundra លោក ត្រូវចាក់សាំង៣ដង។ ក្នុង១ដងត្រូវចំណាយអស់ ៨០ ដុល្លារអាមេរិក។
ខ្ញុំទៅច្រៀងនៅមណ្ឌលគិរី ចេញពីហ្នឹងទៅកំពត ចេញពីកំពតទៅ បាត់ដំបង និយាយទៅវិលជុំតែម្ដងបង មានថ្ងៃខ្លះខនសឺតជាន់គ្នាតែម្ដង។ នាយ ចឺម រៀបរាប់។

ការចាក់សាំងក្នុង១ខែអស់ ៥ពាន់ដុល្លារអាមេរិកនេះសម្រាប់រដូវកាលមានការប្រគំតន្ត្រីច្រើន គិតចាប់ពីចុងខែវិច្ឆិកា ដល់ខែ ដើមខែ ឧសភា ឆ្នាំថ្មី។ តែបើផុតពីរដូវកាលនេះនាយ ចឺម មិនដែលយកវិក្កយបត្រយកមកគុណចេញជាលុយនោះទេ ព្រោះមិនសូវមានដំណើរទៅផ្លូវឆ្ងាយភាគច្រើន គឺនៅតែក្រុងភ្នំពេញ៕

Facebook Comments
Loading...