មនុស្ស​ដែល​ស្អប់​គ្នា​បំផុត តែ​បែរ​ជា​មក​ជួប​ទល់​មុខ​គ្នា​យ៉ាង​ជិត​ស្ទើរ​តែ​ប៉ះ​ចុង​ច្រមុះ​គ្នា​ទៅ​វិញ។ តើ​ព្រោះ​តែ​អ្វី​បាន​ធ្វើ​ឲ្យ​នារី​មេធាវី​ដ៏​ស្រស់​ស្អាត​ សុខ​ចិត្ត​បន្ទន់​ខ្លួន​ទៅ​ជួប​បុរស​អ្នក​លេង​ដល់​ផ្ទះ​ទាំង​យប់​ដូច្នេះ?

បើ​និយាយ​ពី​និស្ស័យ​ពួក​គេ​ទាំង​ពីរ​គឺ​ខុស​គ្នា​ដាច់​ស្រឡះ​ដូច​មេឃ​និង​ដី ថែម​ទាំង​ធ្លាប់​មាន​ស្នាម​គំនុំ​សងសឹក​មិន​ទាន់​បាន​ដាច់​ស្រឡះ​នៅ​ឡើយ។ ដើម្បីអ្វី​ទើប​នារី​រូប​ល្អ​ទៅ​ជួប​កំលោះ​ក្អេងក្អាង​ផុត​លេខ​របៀប​នេះ មិន​ខ្លាច​ទេ​ឬ​បើ​ដើរ​ចូល​ក្នុង​រូង​ខ្លា​ទាំង​យប់​ទៅ​ហើយ តើ​មាន​ខ្លា​ណា​ដែល​អាច​ទប់​មិន​ស្រក់​ទឹក​មាត់​លោត​សង្គ្រុប​ក្រញែង​ខ្លួន​ឆី​ចំណី​ទៅ?

ស្ថានការណ៍​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​បាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី បើ​មិន​ដូច្នោះ​ទេ ឪពុក​ជា​ទី​ស្រលាញ់​បំផុត​របស់​មេធាវី​វ័យ​ក្មេង​ម្នាក់​នេះ នឹក​ត្រូវ​បាត់បង់​ទាំង​អស់​ក្នុង​ជីវិត​មុខ​ជំនួញ​របស់​ខ្លួន រួម​ទាំង​កិត្តិយស​ថែម​ទៀត​ផង។ តើ​នាង​អាច​ជួយ​អ្វី​បាន​ខ្លះ?

កុំ​ភ្លេច​តាមដាន​រឿង “ថ្ងៃ​មុន​ស្អប់ ​ថ្ងៃ​នេះ​ស្រលាញ់” ដែល​ជា​ស្នេហា​មួយ​ជូរចត់​និង​ភាព​ផ្អែម​ល្ហែម​លាយឡំ​គ្នា តែ​ជា​កម្រង​ឌឺដង​ផ្លែផ្កា​ជាក់​ចិត្ត​ប្រចាំ​ឆ្នាំ ២០១៤ នឹង​ចេញ​ផ្សាយ​ឆាប់ៗ​​ខាង​មុខ​នេះ។

Hate-Love-sabay