សិចបែបទារុណកម្ម គឺបែបណាវិញទៅ?

0
8609

នៅពេលដែលបុរសចាប់ផ្តើមការរួមភេទដោយធ្វើឲ្យស្ត្រីទទួលនូវការឈឺចាប់ រហូតដល់ថ្នាក់ចេញឈាម ចេញទឹករងៃឬធ្វើគ្រប់យ៉ាងឲ្យគូស្នេហ៍មានការឈឺចាប់រាល់លើកក្នុងពេលរួមសិច ទើបមានសេចក្តីសុខនោះ ការរួមភេទបែបនេះគេហៅថាសិចទារុណកម្មហើយ។

មានស្ត្រីម្នាក់បាននិយាយថា នាងបានរៀបការជាមួយស្វាម៉ីបាន២ឆ្នាំកន្លងមកហើយតែកាលពីពាក់កណ្តាលឆ្នាំមុននេះ ស្វាម៉ីរបស់នាង ចូលចិត្តធ្វើឲ្យនាងមានការឈឺចាប់ខ្លាំងណាស់ក្នុងពេលរួមភេទដោយចាប់ផ្តើមពីការខ្វាច ខ្ញាំនាងធ្វើឲ្យនាងឈឺរហូតស្រែកអង្វរគេទៀតផង។

ក្រោយមកគេចាប់ផ្តើមយកខ្សែចងនាង និងយករបស់រឹងមកចាក់ចូលក្នុងអវៈយវៈភេទរបស់នាងហើយចុងក្រោយបំផុតអ្វីដែលធ្វើឲ្យនាងមិនអាចទ្រាំបានគឺគេប្រើកាំបិតឆូតខ្នងរបស់នាងហូរឈាមរហាម។លុះនៅទីបំផុត ដោយសារតែទ្រាំនឹងទង្វើសិច ដ៏ព្រៃផ្សៃនេះមិនបាននាងក៏សម្រេចចិត្តលែងលះពីរូបគេបាត់ទៅហើយ។។ប៉ុន្តែ សព្វថ្ងៃនាងនៅតែនឹកឃើ ញដល់ការឈឺចាប់នេះមិនអាចបំភ្លេចបានសោះឡើយ។

ទាក់ទឹននឹងការប្រព្រឹត្តសិចដ៏ចម្លែកនេះ អ្នកជំនាញរឿងសិចបាននិយាយថាប្រសិនបើអ្នកគឹតថា រសនិយមរបស់គូស្នេហ៍អ្នកចាប់ផ្តើមមានការប្រែប្រួល ហើយអ្នកក៏កំពុងតែទទួលយកនូវការប្រព្រឹត្តរបស់ គូស្នេហ៍នេះមិនបាន អ្នកគួរតែពិគ្រោះជាមួយគ្នាដោយត្រង់ៗតែម្តង ព្រោះជួនកាលគេក៏អាចប្តូរទម្លាប់មកវិញបានដែរ។

ជាការពិតហើយថា ជីវិតគូស្នេហ៍អាស្រ័យលើជីវិតសិចជាអង្គប្រកបមួយ តែគ្រប់យ៉ាងក៏អាស្រ័យទៅលើ ការយល់ចិត្តគ្នានិងការផ្តល់កិត្តិយសឲ្យគ្នាទាំងសងខាងផងដែរ៕

Facebook Comments
Loading...