ប្រពៃណីចម្លែក ៖ ស្ត្រីសុខចិត្តបូជាជីវិតដោយកប់ខ្លួនទាំងរស់ជាមួយសាកសពប្តី

0
497

ប្រទេអ៊ុយក្រែន ៖ វាជារឿងមួយដែលមិនគួរឲ្យជឿ ប៉ុន្តែគេទើបតែនឹងបានរកឃើញនៅក្នុងភូមិតូចមួយនៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងផ្នូរបុរាណមួយ មានកប់សាកសពបុរសម្នាក់និងស្ត្រីម្នាក់ដែលគេជឿថា ជាគូស្នេហ៍នឹងគ្នា ដែលមានចំណាស់ប្រមាណជាង៣០០០ឆ្នាំមកហើយ។ អ្នកបុរាណវិទូបានធ្វើការសន្និដ្ឋានថា សាកសពស្ត្រីម្នាក់ នេះទំនងជាត្រូវបានគេកប់ទាំងរស់ដើម្បីបាននៅកំដរសាកសពប្តីហើយបានជួបប្តីនៅជាតិក្រោយទៀត។

លោកសាស្ត្រាចារ្យ Mykola Bandrivsky ជាអ្នកដែលបានធ្វើការស្រាវជ្រាវទៅលើប្រវត្តិនៃសេចក្តីស្នេហាដ៏ស្មោះស្មគ្រ័បាននិយាយថា៖នេះគឺជាការកប់សាកសពរួមគ្នា ដោយសាកសពអ្នកទាំង២ត្រូវដាក់បែរមុខចូលគ្នា អោបរឹតគ្នា ក្បាលទល់ក្បាលជាមួយគ្នា។ នេះគឺជាប្រពៃណីនៃសេចក្តីស្រឡាញ់ដ៏ស្មោះរបស់ជនជាតិ Wysocko ជាវប្បធម៌មួយដែលបានកើតឡើង នៅភូមិPetrykiv ភាគខាងត្បូងទីក្រុងTernopil ភាគខាងលិចប្រទេសអ៊ុយក្រែន៕

Facebook Comments
Loading...