ជិះម៉ូតូដេញបំបុករួចហើយធាត់ធាក់បន្ថែមអោយជនរងគ្រោះស្លាប់នោះ ត្រូវនគរបាលក្រុងតាខ្មៅក្របួចជាប់ហើយ..!

747

កណ្តាល៖ ក្រុមក្មេងបង្ករអសន្តិសុខនៅលើដងផ្លូវ ត្រូវបាននគរបាលក្រុងតាខ្មៅសហការជាមួយប្រជាពលរដ្ខធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណះដែលក្រុមទាំងនោះបានធ្វើសកម្មភាពជិះម៉ូតូដេញជនរងគ្រោះ បំបុកពីក្រោយ ដោយសារជនរងគ្រោះគប់ដុំថ្មទៅលើក្រុមខ្លួន។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី២២ សីហា ២០១៨ វេលាម៉ោង១៣និង២០នាទី នៅចំណុចរង្វង់មូលតាខ្មៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ខ អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ជនរងគ្រោះ:ឈ្មោះ ប៉ែន រិទ្ធារាជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរ: សិស្ស (រងរបួសបាក់ធ្មេញ១ និងរយះបបេមាត់)។

ជនល្មើសមានគ្នា៤នាក់ទី០១ឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរឥស្លាម ទីលំនៅ:ភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ទី០២ឈ្មោះលាស់ ខរី ភេទប្រុស អយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមុ ខរបរមិនពិតប្រាកដ ទី០៣ឈ្មោះអាលី មីហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ និងទី០៤ឈ្មោះម៉ាត់ ស្មាអ៊ែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរមិនពិតប្រាកដ។

លោកអធិការបានអោយដឹងថា នោមុនពេលកេីតហេតុ ក្រុមជនល្មេីសកំពុងតែអង្គុយលេងលេីម៉ូតូនៅចំណុចអ្នកតាថៃជឺមាត់ទន្លេ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមកគប់ក្រុមជនល្មេីស ធ្វេីអោយជនល្មេីសខឹងក៏បានជិះម៉ូតូដេញតាមដល់កន្លែងកេីតហេតុខាងលេី ស្រាប់តែជនល្មេីជិះម៉ូតូបុកម៉ូតូជនរងគ្រោះពីក្រោយធ្វេីអោយម៉ូតូទាំងពីរជ្រុលចង្កួតទៅបុកខឿនលោកតាម៉ៅដួលបោកទាំងសងខាង បន្ទាប់មកជនល្មេីសក៏ស្ទុះទៅទាត់ធាក់ជនរងគ្រោះបន្ថែមទៀតបណ្តាលអោយរងរបួសបាក់ធ្មេញ និងរយះបបេមាត់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបានក៏បានចាច់ខ្យល់ស្លាប់តែម្តង។

រីឯជនល្មេីសត្រូវបានសមត្ថកិច្ចធ្វេីឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរនបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕