សុខភាពរបស់លោកអ្នកនឹងល្អប្រសើរប្រសិនបើបានរួមភេទញឹកញាប់

0
9798

តើអ្វីខ្លះទៅជាផលប្រយោជន៍ដែលបានមកពីភាពស្រណុកសុខស្រួលនៃការរួមភេទ? ដំបូងបំផុតវាជួយបំបាត់ស្ត្រេស។អ្នកអាចធ្វើការកត់សម្គាល់ដោយខ្លួនឯងបានហើយថា នៅក្រោយពេលរួមភេទហើ យម្តងៗលោកអ្នកតែងតែមានអារម្មណ៍ធូរស្រាលប៉ុនណានោះ។ បន្ទាប់មកទៀតការរួមភេទធ្វើឲ្យលោកអ្នកគេងលង់លក់ក្នុងដំណេកបានយ៉ាងងាយស្រួល។ ជាមួយគ្នានេះវាក៏ជួយបង្កើនអ័ម៉ូនអេស្ត្រូ ជែនផងដែរប្រសិនបើអ្នកបានរួមភេទដ៏ស្រណុកសុខស្រួលហើយនោះ។ ការឈានដល់ចំណុចកំពូល នៃការរួមភេទក៏បានជួយឲ្យស្បែកមុខយើងស្រស់ថ្លាជានិច្ច។

បើសិនជាអ្នកកំពុងតែឆ្ងល់ថាតើក្រោយពីការរួមភេទអាចធ្វើឲ្យស្បែកទៅជាភ្លឺថ្លាដូចម្តេចនោះ ពេលនេះអ្នកនឹងដឹងការពិតហើយ។ក្នុងពេលរួមភេទមានការកើនឡើងរបស់លំហូរឈាមក្នុងរាងកាយ មានន័យថាវានឹងមានកោសិកាគ្រាប់ឈាម កាន់តែកើនឡើងដែលនាំអុកស៊ីហ្សែនចូលទៅតំបន់ផ្ទៃរង្វង់មុខរបស់យើង។ នៅពេលសរសៃឈាមចាប់ផ្តើមរីកធំអ្នកនឹងទទួលបានស្បែកមុខដែលមើលទៅមានពណ៌ក្រហាមព្រឿងហើយក៏បង្កើនចំនួនអុស៊ីហ្សែនដើម្បីភ្ញោចការផលិតកូឡាជែនថែមទៀតផង។ ពេលនោះស្បែកមុខលោកអ្នកនឹងលែងជ្រីវជ្រួញទៀតហើយ៕

Facebook Comments
Loading...