ប្រជាកសិករប្រមាណជា១៥៥គ្រួសារ បានទទួលពូជដំណាំហូបផ្លែពីអាជ្ញាធរខេត្តមណ្ឌលគីរី

0
621

ខេត្តមណ្ឌលគិរី៖ ប្រជាកសិករប្រមាណជាង ១៥៥គ្រួសារ បានសំដែងនូវការសប្បាយចិត្តយ៉ាងពន់ពេក នៅពេលដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានយកពូជដំណាំហូបផ្លែដូចជាកូនដើមធុរ៉េន និងកូនដើមប័រផ្តល់ជូនដល់ពួកគាត់ កាលពីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨នេះនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី។

នៅក្នុងការផ្តល់ពូជដំណាំហូបផ្លែ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា ប្រជាកសិករទាំងអស់ដែលមានដី ត្រូវយកពូជដំណាំហូបផ្លែទាំងអស់នេះទៅដាំដុះ ពីព្រោះរដូវនេះជារដូវស្សា ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវការធ្វើការដាំដុះនូវដំណាំជៀសវាងទុកដីទំនេរចោល ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ប្រជាកសិករដែលទទួលបានពូជដំណាំហូបផ្លែនាពេលនេះ ត្រូវយកទៅដាំដុះទៅតាមបច្ចេកទេសរបស់មន្រ្តីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានធ្វើការណែនាំ ដើម្បីទទួលបានទិន្នផលល្អ។

ម្យ៉ាងទៀតដីនៅក្នុងក្រុងសែមនោម្យ គឺសំបូរទៅដោយជីវជាតិល្អ ធ្វើឲ្យប្រជាកសិករ ដាំដុះដំណាំគ្រប់ប្រភេទបាន។

មិនតែប៉ុណ្ណោះប្រជាកសិករត្រូវបន្ថែបការចិញ្ចឹមសត្វ និងដាំដំណាំបន្លែផ្សេងៗបន្ថែមទៀត ដើម្បីធ្វើឲ្យជីវភាពក្នុងគ្រួសារមានជីវភាពកើនឡើងបានមួយកម្រិតទៀត។

តាមការលើកឡើងរបស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានបញ្ជាក់អោយដឹងថា ស្ថានភាពទឹកភ្លៀងចាប់ពីដើមឆ្នាំ២០១៧មកទល់ពេលបច្ចុប្បន្ននេះ មានភ្លៀងធ្លាក់បរិមាណសរុបជាមធ្យមចំនួនន១៥៣២,៤៣ មីលីម៉ែត្រ ច្រើនជាងឆ្នាំមុនចំនួន៣៨៥,៨៧មីលីម៉ែត្រ។ ហើយដំណាំដែលប្រជាកសិករក្នុងខេត្តដាំបានរួមមានដំណាំប័រ អនុវត្តបានសរុបចំនួន១១០ហិកតា និងដំណាំធូរ៉េន អនុវត្តបានសរុបចំនួន៧២ហិកតាក្នុងឆ្នាំ២០១៧ ហើយពូជដំណាំដែលចែកជូនប្រជាកសិករ ក្នុងក្រុងសែនមនោរម្យមាន១៥៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលពូជដំណាំហូបផ្លែចំនួន៥ដើម៕

Facebook Comments