ប្រកាសប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចមហាពញាចក្រីលើកទី២

0
125


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រីហេង សំរិនលើកទី២នឹងចាប់ផ្ដើមពីថ្ងៃទី២៦សីហានេះហើយៗគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០តុលា ។ ការប្រកួតមានតែ១៦ក្រុមចូលរួមប៉ុណ្ណោះតែឆ្នាំ២០១៨នេះមានក្រុមចូលរួមចំនួន២១ក្រុម ។

ការប្រកួតចែកចេញជា៤ពូលដែលពូលA ពូល B និងពូលD មួយពូលៗមាន៥ក្រុមដោយឡែកតែពូលC ប៉ុណ្ណោះដែលមាន៦ក្រុម ។

ការប្រកួតនេះមិនអនុញ្ញាតឲ្យមានកីឡាករបរទេសឡើយតែក្រុមនីមួយៗអាចដាក់កីឡាករអាជីបដែលកំពុងលេងក្នុងលីគបាន២រូប និង លីគទី២បាន២រូប ។លោកធុល នាងទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាពញាចក្រីហេង សំរិន បានអះអាងថាមូលហេតុដែលងនុញ្ញាឲ្យដាក់កីឡាករអាជីពលេងបាន៤រូបក្នុងមួយក្រុមៗបែបនេះគឺគណកម្មការរៀបចំចង់ឲ្យកីឡាករអាជីពទាំងនោះចែករំលែកបទពិសមធន៍ដឡ៉អ្នកលេងក្មេងៗដែលមិនអាជីព ។

ការប្រកួតគឺមានរយៈពេល៩០នាទី២ដងដូចធម្មតា និងសម្រាក១៥នាទី ។នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រសិនបើលេងស្មើគ្នាគឺត្រូវបន្ថែមម៉ោង១៥នាទី ២ដង ហើយបើស្មើទៀតត្រូវកំណត់ការឈ្នះ-ចាញ់ដោយទាត់បាល់១១ម៉ែត្រ(ប៉េណាលាំទី) ។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រក្រុមដែលលេងដណ្ដើមចំណាត់ថ្នាក់លេខ ៣ ប្រសិនបើ៩០នាទីស្មើគ្នានោះគឹមិនលេង ម៉ោងបន្ថែមឡើយគឺទាត់បាល់១១ម៉ែត្រយកតែម្ដង ។ចំពោះក្រុមដែលដណ្ដើមជើងឯកនោះទើបបន្ថែមម៉ោង និង ទាត់បាល់១១ម៉ែត្រ ។

សម្រាប់កាតក្រហមមួយសន្លឹកត្រូវពិន័យជាប្រាក់ចំនួន៤០.០០០រៀល និង កាតលឿង២០.០០០រៀល ។លុយនេះនឹងយកទៅបន្ថែមលើប្រាក់រង្វាន់សម្រាប់ ក្រុមជ័យលាភី ។

សូមបញ្ជាក់ថាក្រុមបានចំនាត់ថ្នាក់លេខ ១បានរង្វាន់៣២លានរៀល លេខ ២បាន២០លានរៀល និង លេខ ៣បាន១៤លានរៀល ។អ្នកចាំទីល្អបាន២លានរៀល អ្នកទាត់បាល់បញ្ចូលទីបានច្រើន២លានរៀលនិងFair-Playបាន ៦លានរៀល ។

Facebook Comments
Loading...