លោក វរៈសេនីយ៍ឯក សេង សុជាតិ អធិការស្រុកស្អាងបានចុះសាកសួរសុខទុក្ខលោក ប៉ែន វត្ថា ជានាយប៉ុស្តិ៍ នគរបាលរដ្ឋបាលខ្ពប ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ.. !

0
417

កណ្ដាល៖ ក្រោមការដឹកនាំរបស់ឯឧត្តមសេនីយ៍ទោអ៊ាវចំរើនស្នងការនគរបាលខេត្ដកណ្ដាលនឹងយកចិត្តទុកដាក់មន្ត្រីក្រោមឱវ៉ាទដែលមានទុក្ខផ្សេងៗនឺងជាមនុស្សធ៍មចេះចែករំលែកមិនថាមន្ត្រីឫរាស្ដ្រដែលមានការលំបាកលោកតែងតែជួយជានិច្ចនៅក្នុងមូលដ្ឋានរបស់ខ្លួនជានិច្ច។

ជាក់ស្ដែងនៅថ្ងៃសៅរ៍១៥រោចខែទុតិយាសាឍ ឆ្នាំ ចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ខែសីហាឆ្នាំ២០១៨វេលាម៉ោង០៩និង៣០នាទី ។

លោក វរៈសេនីយ៍ឯក សេង សុជាតិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាងតំណាងអោយលោកស្នងការបានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញ
ទៅសួរសុខទុក្ខ លោក ប៉ែន វត្ថា ជានាយប៉ុស្តិ៍ នគរបាលរដ្ឋបាលខ្ពប ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបាយ័ន(វះកាត់ប្រម៉ាត់)។ ហើយ លោក អធិការ បាននាំយកនូវថវិកាចំនួន២,000,000៛ (ពីរលានរៀល) ក្នុងនោះ ថវិកាចំនួន១,០០០,០០០៛ (មួយលានរៀល)ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងថវិកចំនួន១,០០០,០០០៛ (មួយលានរៀល)ជារបស់លោកអធិការ នាយប៉ុស្តិ៍និងមន្ត្រីក្រោមឱវាទនៃអធិការដ្ឋាននគរបាលស្រុកស្អាង ទៅជួយឧបត្ថម្ភ ដល់លោក ប៉ែន វត្ថាផងដែរ ។

ជាចុងក្រោយ លោក អធិការ បានផ្ដែផ្ដាំអោយលោក ប៉ែន វត្ថា ថែរក្សាសុខភាពអោយបានល្អ និងជូនពរអោយឆាប់ជាសះស្បើយដើម្បីបន្តការដឹកនាំកម្លាំង ក្នុងការការពារសន្តិសុខក្នុងមូលដ្ឋាន និងបំរើសេវាផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ៕ ដោយ សនសុភ័ក្ដ្រ

Facebook Comments
Loading...