ភ្ញាក់ផ្អើល ! Honda មកដឹកនាំជម្រើសជាតិកម្ពុជា មិនយកប្រាក់ខែឡើយ

0
637

ភ្នំពេញ ៖ Keisuke Honda ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាហើយ ដើម្បីត្រៀមលេងប្រកួតមិត្តភាព និងផ្លូវការនានា។

ការមកដឹកនាំនេះដែរ Honda មកក្នុងនាមជាអ្នកជួយពិតប្រាកដ ដោយមិនមានប្រាក់ខែអ្វីឡើយ។

យ៉ាងណាមិញ សហព័ន្ធនឹងរ៉ាប់រងចំពោះការស្នាក់នៅ ហូបចុក និងសំបុត្រយន្ដហោះ នៅពេលដែលរូបគេមកដឹកនាំក្រុមជម្រើសជាតិកម្ពុជានៅពេលខាងមុខនេះ ដើម្បីត្រៀមចូលលេងពានរង្វាន់ AFF Suzuki Cup។

Facebook Comments
Loading...