ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បាននាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ត្រូវការចាំបាច់មួយចំនួនជូន ៧៥០គ្រួសារ ដែលបានកំពុងរងគ្រោះទឹកជំនន់

0
517

នៅថ្ងៃទី១២សីហានេះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានចូលរួមចលនាជាតិនេះ ដែលបង្ហាញឲ្យឃើញថាគណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងតែ រួមសុខ រួមទុក្ខជាមួយ បងប្អូនប្រជាជនយើង ដោយនាំមកជូនបងប្អូនរងគ្រោះនៅភូមិចំនួន៤ ភូមិទួលក្ដុក, ភូមិទួលធាតុ, ភូមិទួលកំពត, និងភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលមានចំនួន ៧៥០គ្រួសារ ដូចជាគ្រឿង ឧបភោគ បរិភោគខ្លះ និងសម្ភារៈដែលត្រូវការចាំបាច់។

ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ចំណែកឯអ្នកទៅចូលរួមបោះឆ្នោតមានចំនួន ៨៣.០២% ដែលជា ប្រទេសមានលេខរៀងទី២ លើពិភពលោកដែលមានប្រជាជន ចូលរួមបោះឆ្នោត។

ប្រជាជនដែលបោះឆ្នោតជូនគណបក្សប្រជាជនគឺជាការបោះឆ្នោត ដើម្បីបន្ដរក្សាសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ដែលបានធ្វើឲ្យជីវភាពប្រជាជនយើងម្នាក់ៗកាន់តែប្រសើរឡើង។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានរំលឹកអំពីការប្ដេជ្ញាចិត្ដរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសន្ដិភាព ការអភិវឌ្ឍ បញ្ចុះតម្លៃអគ្គិសនីក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ អគ្គិសនីរដ្ឋ និងតភ្ជាប់ដល់គ្រប់ភូមិ។

សម្ដេចអគ្គមហាសេនាបតីតេជោ បានសន្យាតំឡើងប្រាក់បៀវត្សរ៍ដល់មន្ដ្រីរាជការស៊ីវិល ទាហាន នគរបាល និងកម្មករ-កម្មការិនី ជារៀងរហូតពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយកម្មករ-កម្មការិនី នឹងបានទទួលនូវ របបសោធននិវត្ដន៍ចាប់ពីឆ្នាំ២០១៩ទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បាននាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ត្រូវការចាំបាច់មួយចំនួនជូន ៧៥០គ្រួសារ ដែលបានកំពុងរងគ្រោះទឹកជំនន់៕

Facebook Comments
Loading...