វ៉ូវីណាមកម្ពុជារកបានមេដាយ១១គ្រឿងថែមទៀតនៃហើយ

0
233


ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ខែសីហា ក្រុមកីឡាវ៉ូវីណាមកម្ពុជារកបានមេដាយចំនួន១១គ្រឿងថែមទៀតហើយ ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥(5th South East ASIAN Vovinam Championship 2018)ដែលកំពុងតែប្រកួតនៅទីក្រុងNay Piy Taw ប្រទេសមីយ៉ាន់ម៉ា

អនុប្រធានសហព័ន្ធបានមានប្រសាសន៍ពីមីយ៉ាន់ម៉ាថា ពេលនេះមេដាយរបស់កម្ពុជាកើនដល់២០គ្រឿងហើយ។ ក្នុងចំណោមមេដាយទាំង២០នោះមាន មេដាយមាស៥គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៩គ្រឿង។

សូមបញ្ជាក់ថាអតីតៈអ្នកប្រដាល់គុនខ្មែរសែន រ៉ាឌីដែលឈ្មោះពិតទិន ភាព និងសែន រ៉ាដេតឈ្មោះពិតទិន ឌិន ដែលជាបងប្អូនបង្កើតនឹងគ្នានោះគេរកបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធដូចគ្នា ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី៩សីហាមេដាយរបស់កម្ពុជាដណ្ដើមបានត្រឹម៩គ្រឿងប៉ុណ្ណោះដែលក្នុងនោះមាស៣គ្រឿង ប្រាក់មួយគ្រឿង និងសំរិទ្ធ៥គ្រឿង ។

នៅថ្ងៃទី១០សីហាកម្ពុជារកបានមេដាយមាស ២គ្រឿងបន្ថែមទៀតគឺទិន ភាពប្រកួតលើវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គីឡូក្រាមនិងវិញ្ញាសារការពារខ្លួនជាក្រុម បុរស៣ នារី៣បានលើ កីឡាការិនី សឿ ច័ន្ទលក្ខិណា កីឡាការិ ហ៊ឹម ដាណេ កីឡាការិនី សុខ សុភី កីឡាករ ម៉េត សុភក្រ្តា កីឡាករ ផាន ហូហ៊ីម និងកីឡាករ ស៊ិនសេងហុង។

Facebook Comments