ប្រភេទសត្វមេអំបៅដ៏ស្រស់ស្អាតត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា

0
410

ឧទ្យានុរក្សសត្វព្រៃដែលល្បាតក្នុងដែនជម្រកសត្វ ព្រៃកែវសីម៉ា បានផ្តិតយករូបភាពសត្វមេអំបៅដ៏ស្រស់ស្អាតបីប្រភេទ និងបានផ្តល់ព័ត៌មានទៅកាន់ជំនាញការរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីធ្វើការកំណត់អត្តសញ្ញាណ។ នេះជាលើកទីមួយហើយដែលប្រភេទសត្វទាំងនេះត្រូវបានរកឃើញនៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។

លោក Olly Griffin ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ WCS បាននិយាយថា៖ “ប្រភេទសត្វនេះត្រូវបានចាត់ចូលក្នុងក្រុមដែលយើងកំពុងសិក្សាស្រាវជ្រាវក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ហើយការរកឃើញប្រភេទសត្វថ្មីៗនេះបានបង្ហាញអំពីការសហការដៃគូដ៏ល្អប្រសើររវាងឧទ្យានុរក្សនៃមន្ទីរបរិស្ថាននិងអង្គការ WCS”។ លោកបានបន្តទៀតថា៖ “ការរកឃើញនេះបានបង្ហាញពីសារៈសំខាន់នៃគម្រោងអភិរក្សសត្វព្រៃនិងគម្រោងរេដបូកនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា”។

ប្រភព ៖ WCS Cambodia

Facebook Comments