កីឡាករចំនួន៣៥០នាក់ចូលរូមប្រណាំង ASIA CROSS COUNTRY RALLY 2018

0
155

ភ្នំពេញ៖សហព័ន្ធកីឡាយានយន្ដកម្ពុជាបានប្រកាសនៅក្នុងសន្និសីទកាសែតនាព្រលប់ថ្ងៃទី៩សីហាថានឹងបញ្ជូនកីឡាកេយានយន្ដ២ក្រុមដែលមានរថយន្ដប្រណាំង២គ្រឿង និង ម៉ូតូប្រណាំង២គ្រឿងទៅចូលរួមប្រណ់ាំងក្នុងកម្មវិធី ASIA CROSS COUNTRY RALLY 2018

ព្រឹត្តិការណ៍ប្រណាំងនេះនឹងចាប់ផ្ដើមពីថ្ងៃទី១២ដល់១៨សីហាខាងមុខនេះ ។ព្រឹត្តិការណ៍ណហនេងត្រូវចេញ ដំណើរពីឆ្នេរសមុទ្រប៉ាតាយានៃប្រទេសថៃឆ្ពោះមកកាន់ទីក្រុងភ្នំពេញដែលជាកន្លែងកំណត់ការមកដល់ទី ។កម្មវិធីនេះ គេរំបឹងទុកជាមុនថានឹងមានយានយន្ដទាំងអស់ចំនួន១២៧គ្រឿងដែលមានអត្តពលិកចំនួន៣៥០នាក់ចូលរួម ។ពួកគេ មកពីកម្ពុជា ថៃ ជប៉ុន ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី ព្រុយណេ តៃវ៉ាន់ និងអូស្រ្តាលី

លោក ហូ សិទ្ធិគុណ អនុប្រធានសហព័ន្ធ កីឡាយានយន្ដកម្ពុជាបានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី៩ ខែសីហាថា កម្ពុជាបានបញ្ជូនកីឡាករ ប្រណាំងរថយន្ត២គ្រឿង ដែលមានលោកផលសផេងជាអ្នកបើក និងមានជំនួយការ អ្នកបើក២នាក់ គឺលោក វង្ស គឹមហួត និង ទិត្យ វិសិទ្ធ នេះជាលើកទី៥ដែលកម្ពុជាចូលរួម ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០១៤ កម្ពុជាធ្វើបានល្អ ដោយទទួលបាន ចំណាត់ថ្នាក់ លេខ២ និងឆ្នាំ២០១៥ បានធ្លាក់ដល់លេខ៦

ការប្រណាំងលើកនេះ គឺជាលើកការប្រណាំងទី២១ មានចម្ងាយផ្លូវ ប្រមាណ .៤០០គីឡូម៉ែត្រ ក្នុងនោះមានផ្លូវមាន ឧបសគ្គប្រមាណជា ៨៤០គីឡូម៉ែត្រ យើងនឹងចាប់ផ្តើម ចេញដំណើរចាប់ផ្ដើម ពីថ្ងៃទី១៤ សីហា ឆ្ពោះមកខេត្ត ច័ន្ទបូរី និងចូលមកកម្ពុជា តាមមាត់ច្រកខេត្តកោះកុង ហើយបន្តដំណើរ មកខេត្តព្រះសីហនុ ទើបធ្វើដំណើរ មកកាន់រាជធានីភ្នំពេញ៕


Facebook Comments
Loading...