កីឡាវ៉ូវីណាមកម្ពុជាមេដាយ៤គ្រឿង នៅមីយ៉ាន់ម៉ា

0
136


ភ្នំពេញ៖ តាមសេចក្ដីរាយការណ៍ពីទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ាមកនោះថាពេលនេះកីឡាវ៉ូវីណាមកម្ពុជារកបានមេដាយចំនួន៤គ្រឿងហើយពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥(5th Southeast Vovinam Championship) ។

លោកអ៊ូ រតនាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានរាយការណ៍មកថាក្នុងចំណោមមេដាយទាំង៤គ្រឿងនោះមានមានមេដាយមាសមួយគ្រឿង និង មេដាយសំរិទ្ធចំនួន៣គ្រឿង ។ព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូនកីឡាករ ១២រូប និង កីឡាការិនី៦រូបទៅចូលរួម ។
ចំពោះវិញ្ញាសាដែលដណ្ដើមបានមេដាយមាសនោះមានវិញ្ញាសាសំដែងនារីមួយរូបទល់បុរស៣រូបដែលមាន

កីឡាការិនីប៉ាល់ ឆរស្មី កីឡាករលី បូរ៉ាមី សាន សុជាតិ និងប្រាក់ សុវណ្ណនី ។មេដាយសំរិទ្ធវិញ្ញាសាសំដែងបុរស ៤ រូបមានកីឡាករសាន សុជាតិ ជ្រិន ប៊ុនឡុង ជិន ពិសិដ្ឋ និង ស៊ិន សេងហុង ។

មេដាយសំរិទ្ធ២ទៀតរកបានដោយកីឡាការិនីឃន ចាន់សុភ័ក្រនាថលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៨គីឡូក្រាម ។ កីឡាករទី នីហ្សាលើវិញ្ញាសាប្រយុទ្ធទម្ងន់៦០គីឡូក្រាមបុរស ។

Facebook Comments
Loading...