ឃាត់ខ្លួនបាន៣នាក់ ពាក់ព័ន្ធជួញដូរសារធាតុញៀន

0
501

ក្រុងតាខ្មៅ ៖ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី កើតហេតុថ្ងៃព្រហស្បតិ៍០៩រោចខែទុតិយាសាឍឆ្នាំច សំរិទ្ធិ ស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៩ខែ សីហាឆ្នាំ២០១ ចំណុច :ក្នុងបន្ទប់ជួលជនសង្សយ័ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យជាស្រ្តី០៣នាក់រួមមាន:១-ឈ្មោះ វ៉ាន់ ស្រីភ័ស្ត ភេទស្រីអាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បម្រើកាងារក្នុងហាងទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ។២-ឈ្មោះ សុខ ស្រីពេជ្យ ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន :នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ៣-ឈ្មោះហួយ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន:នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ដកហូត៖មេតំហ្វេតាមីនiceចំនួន០៦កញ្ចប់ ធំ( ច្រកថង់ថ្មី) ចំពោះជនសង្ស័យទាំង៣ខាងលើពុំដែលជាប់ពន្ធធនាគារឡើយពីមុន។

សភាពនៃរឿងហេតុ ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំង ជំនាញនគរបាលយុត្តិធម៌បានចុះសហការជាមួយកម្លាំងប៉ុស្តិ៏តាក្តុលបានចុះធ្វើរដ្ឋបាលនៅផ្ទះជួលមួយកន្លែងស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការសង្ស័យក៏បានបានឆែកឆេរបន្ទប់ជួល លេខk១១ ហើយក៏បានរកឃើញថ្នាំញៀនចំនួន ០៦ កញ្ចប់ធំ(ច្រកថង់ថ្មី) ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាង បញ្ចូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

Facebook Comments