បំពុលឆ្កែងាប់អស់២ក្បាល ចូលលួចម៉ូតូហុងដាឌ្រីមបានដោយសុវត្ថិភាព

0
1305

ស្រុកព្រៃនប់- របាយការណ៍ពីកងរាជអាវុធហត្ថអោយដឹងថា មានករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារដែលមានម្ចាស់ផ្ទះឈ្មោះទឹម.វិត ភេទប្រុសអាយុ65ឆ្នាំ មុខរបរធ្វើចំការ នៅក្រុម1ភូមិ.ឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីម៉ោង3យប់ទាបភ្លឺឆ្លងចូលថ្ងៃ8សីហា2018 ដោយក្រុមចោរបានដាក់ថ្នាំបំពុលងាប់ឆ្កែ2ក្បាលនិងឆ្មា1ក្បាល រួចគាស់ជញ្ជាំងក្តារចូលលួចយកបានម៉ូតូ1គ្រឿងម៉ាកហុងដាឌ្រីម C125 ឆ្នាំ2015ពណ៍ខ្មៅផ្លាក លេខ1FD-1118 ។

ករណីនេះ សមត្ថកិច្ចស្រុកព្រៃនប់កំពុងធ្វើការស្រាវជ្រាវបន្ត និងបានអំពាវនាវហាមឃាត់មិនអោយមានការទិញ លក់ម៉ូតូជាផលនៃបទល្មើសចោរកម្មនេះជាដាច់ខាត ដោយសារថាអ្នកពាក់ពន្ធ័នឹងប្រឈមមុខតាមផ្លូវច្បាប់ដូចគ្នា៕

Facebook Comments
Loading...