កីឡាការិនីហែលទឹក ហែមថុន វិទីនី ក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនលក់សម្ភារៈកីឡា Reebok

0
1300

ភ្នំពេញ៖​ កីឡាការិនីហែលទឹក ហែមថុន វិទីនី ក្នុងរយៈពេលមួយខែចុងក្រោយនេះកីឡាការិនីរូបនេះហាក់កាន់តែត្រូវប៉ាន់ទ្វេរឡើងថែមទៀត បន្ទាប់ពីក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនលក់សម្ភារៈហែលទឹកTYRនោះពេលនេះកីលាការិនីហែលទឹកដ៏ឆ្នើមរូបនេះបានក្លាយជាទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុនលក់សម្ភារៈកីឡា Reebok ដែលជាយីហោរកីឡាដ៏ល្បីល្បាញមួយនៅលើពិភពលោក ។

កីឡាការិនីហែលទឹក ហែមថុន វិទីនីបាននិយាយថា នាងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបាន ក្លាយជាទូតសុច្ឆន្ទៈក្រុមហ៊ុនReebok នៃប្រទេសកម្ពុជា ហើយនឹងជាសមាជិករបស់គ្រួសារ Reebok។នាងនិយាយថា​ នេះជាផលិតផលកីឡាដែលនាងខ្ញុំចូលចិត្តប្រើសម្រាប់ការហ្វឹកហាត់ gym ក៏ដូចជាdry land ផ្សេងៗដែរ ពាក់ព័ន្ធក្នុងការបង្កើនកម្លាំងភាពអំណត់ក្នុងការហ្វឹកហាត់ជាម៉ាកមួយដែលសម្បូរទៅដោយឧបករណ៍ហ្វឹកហាត់ជាច្រើនដែរ ខ្ញុំពេញចិត្តបំផុតអ្វីដែរពិសេសឥឡូវនេះ កំពុងតែដាក់ដំណើរការលក់នៅក្នុងប្រទេសយើងហើយ។

នេះជាកិត្តិយសរបស់សហព័ន្ធខែ្មរហែលទឹក និងកីឡាករ-កីឡាការិនីហែលទឹកយើងដែលបានក្លាយខ្លួនជាអគ្គរាជទូតតំណាងឲ្យក្រុមហ៊ុនReebokគឺជាក្រុមហ៊ុនល្បីឈ្មោះដំបូងគេបង្អស់នាំចូលគ្រប់សម្លៀកបំពាក់កីឡា៕

ផលិតផលកីឡាម៉ាក Reebok មានហាងជាផ្លូវការ និងផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា ។ហាងនេះមានទីតំាងស្ថិតនៅផ្ទះលេខ 116AB ផ្លូវមហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

Facebook Comments
Loading...