កីឡាវាយកូនឃ្លីលើតុ អបអរខួបមិត្តភាពខួបទី៦០មិត្តភាពកម្ពុជា-ចិន

0
308

ភ្នំពេញ: សមាគមមិត្តភាពកម្ពុជា-ចិនសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានិងក្លិបវាយកូនឃ្លីលើតុAll Star របស់កម្ពុជាបានរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុពេញមួយថ្ងៃទី៥សីហារវាងក្រុមជម្រើសជាតិកម្ពុជាជាមួយក្រុមមកពីទីក្រុងភីងហ៊ូនៃខេត្តជឺជាំងប្រទេសចិន ។

លោកឧកញ៉ារ័ត្ន សុខនប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនោះ ។

សូមបញ្ជាក់ថាការប្រកួតនេះទោះបីទាំងសងខាងត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពក៏ពិតមែនតែអ្វីៗត្រូវផ្ដោតជាសំខាន់លើមិត្តភាពច្រើនជាង ។លោកឃុន ផាន់និតដែលជាម្ចាស់ក្លិបកីឡាវាយកូនឃ្លីលើតុAll Star បានបញ្ជាក់ ថានេះជាមោទនភាពណាស់ដែលសហព័ន្ធសម្រេចជ្រើសរើសក្លិបរបស់លោកជាកន្លែងប្រកួត ។

សូមបញ្ចាក់ថាក្លិបAll Star ជាក្លិបសមាជិករបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ។គឺជាក្លិបសកម្មមួយដែលតែងតែចូលរួមគ្រប់សកម្មភាពរបស់សហព័ន្ធ ។

សូមបញ្ជាក់ថាការប្រកួតនេះគឺខាងភាគីចិនមានកីឡាករចំនួន៨រូប ឯ ខាងកម្ពុជាក៏មានកីឡាករចំនួន៨រូបដែរ ហើយវិញ្ញាសាដែលដាក់ឲ្យប្រកួតមានវិញ្ញាសាប្រកួតជាក្រុម វិញ្ញាសាប្រកួតជាគូ និង វិញ្ញាសាប្រកួតជាឯកត្តជន ។

Facebook Comments
Loading...