ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវ ត្រូវបានកែបទបញ្ជា បន្ទាប់ពីកីឡាករថៃអវត្តមាន

0
325

ភ្នំពេញ: ល្ងាចថ្ងៃទី៤សីហាអ្នកប្រដាល់ថៃផាត ធូ (Phat Thou) ដែលត្រូវប្រកួតជាមួយឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងនោះបានអវត្តមានហេតុនេះអ្នកប្រដាល់រូបនេះត្រូវចាញ់ជាស្វ័យប្រវត្តិ ។

កាំឡៃ យុគ(Kamlay Yuk) អ្នកប្រដាល់ថៃរូបនេះត្រូវបានដាក់ឲ្យប្រកួតជាមួយសេរីវ៉ាន់ថងដែលការ ប្រកួតនោះគឺ​​ សេរីវ៉ាន់ថងទទួលបាន៣ពិន្ទុជាស្វ័យប្រវត្តិទោះបីគេចាញ់ ឬ ឈ្នះក៏ដោយ ។ ការប្រកួតនេះសេរីវ៉ាន់ថង ឈ្នះក់ឡៃ យុគដោយពិន្ទុទាំងលំបាក ។ សេរីវ៉ាន់ថង៤ប្រកួតរបស់គេឈ្នះទាំង៤ប្រកួតតែគេបានលេខ២ក្នុងពូលតែប៉ុណ្ណោះ ។

រីឯកីឡាករធន មករា ដែលជាអ្នកប្រដាល់ជម្រើសជាតិថ្នាលកម្ពុជាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃផាត សិលា(Phat Seilla)តែអ្នកប្រដាល់ថៃរូបនេះអវត្តមាន ។

ប្រសិនបើ ផាត សិលា មកប្រកួតនោះក៏គេប្រកួតបង្គ្រប់កិច្ចដូចមករាដែរ ព្រោះ៣ប្រកួតរបស់គេចាញ់ទាំង៣ប្រកួតដូចផាត ធូដែរ ។ មករាត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផាត លួង(Phat Loung)ជាមិត្តភាពតែប៉ុណ្ណោះ ។

សម្រាប់គូនេះប្រកួតស្មើគ្នាដោយពិន្ទុ ធន មករា ដែល៤ប្រកួតរបស់គេឈ្នះ៣ប្រកួតចាញ់១ ប្រកួតនោះមិនមាន វាសនាបានឡើងវគ្គផ្ដាច់ព្រ័ត្រឡើយ ។

តាមរូបមន្តប្រកួតដែលកំណត់ដោយសហព័ន្ធពូលA គឺអ្នកប្រដាល់កម្ពុជាសុទ្ធដែលមានឈុត សេរីវ៉ាន់ថង ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ និង ធន មករាដែរ តែធន មករា និង យុគ យក្សផ្លែ ដែល៤ប្រកួតចាញ់មួយប្រកួតដូចគ្នានោះហាលអាវហើយ ។ តាមបទបញ្ជានៃការប្រកួតគឺលេខ១ពូលA ត្រូវប្រកួតជាមួយលេខ១ពូលB ដែលជាពូលអ្នកប្រដាល់ថៃ ។

សម្រាប់អ្នកប្រដាល់ថៃដែលអវត្តមានស្ទើរគ្រប់ការប្រកួតនោះ សហព័ន្ធប្រដាល់គុនខ្មែរក៏ដូចជាលោកថៃ អ៊ូ សម្រេចឲ្យអ្នកប្រដាល់ថៃទាំង២រូបដែលមិនស្គាល់ចាញ់ដូចគ្នានោះឲ្យប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រវិញ ។

Facebook Comments
Loading...