កូនស្រី៣នាក់សារភាពថា ពួកខ្លួនជាឃាតករសម្លាប់ឪពុកបង្កើត

348

ប្រទេសរុស្សី៖ កាលពីថ្ងៃទី៣ខែសីហាម្សិលមិញនេះ ប្រទេសរុស្សីបានចាប់ខ្លួនបងប្អូនស្ត្រីរុស្សី៣នាក់ ដោយសង្ស័យថាបានរួមគំនិតគ្នាសម្លាប់ឪពុកបង្កើតរបស់ខ្លួនឯង។

សារព៍ត៌មានរុស្សីបានរាយការណ៌ថា បងប្អូនស្រី៣នាក់ដែលមានត្រកូលKhachaturyanម្នាក់អាយុ ១៧ឆ្នាំ ម្នាក់ទៀតអាយុ១៨ឆ្នាំនិងបងបង្អស់អាយុ១៩ឆ្នាំបានសារភាពថាពួកនាងគឺជាឃាតករសម្លាប់ ឪពុករបស់ខ្លួន ដោយសារតែឪពុកបានធ្វើទារុណកម្មលើពួកនាង។ ឪពុកនោះបានហាមឃាត់លែងឲ្យ នាងទៅរៀន គម្រាមសម្លាប់ដោយប្រើអាវុធ ហើយចាត់ទុកពួកនាងដូចជាកញ្ជះបាតជើងរបស់គាត់។

សាកសពបុរសជាឪពុកនេះត្រូវបានគេរកឃើញកាលពីថ្ងៃទី២៧ខែកក្កដាដោយនៅលើដងខ្លួនគាត់មា នស្នាមចាក់ដោយកាំបិតចំនួន៤០កន្លែង។ប្រសិនបើរកឃើញថា មានកំហុសមែននារីទាំង៣រូបនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលយូរ ប៉ុន្តែមិនអាចមានទោស ដល់ប្រហារជីវិតឬក៏ជាប់ទោសអស់មួយេជិវិតនោះឡើយ៕