ស្រវឹងស្រារអិលជើងធ្លាក់ចូលក្នុងទឹកអូរបណ្តាលឱ្យលង់ទឹកស្លាប់

1723

ខេត្តមណ្ឌលគិរី៖ នៅយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៨មានករណីស្រ្តីម្នាក់វ័យ៣៨ឆ្នាំស្រវឹងស្រារអិលជើងធ្លាក់ចូលក្នុងអូរនៅក្រោយផ្ទះបណ្តាលឱ្យលង់ទឹកស្លាប់បាត់បងជីវិត។

បើតាមការលើកឡើងពីលោកហេង មារ៉ា ផ្នែកកោសល់វិច្ចយ័ បានឱ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ណន អៀវអាយុ៣៨ឆ្នាំរស់នៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយស្ត្រីរូបនោះស្រវឹងស្រារអិលជើងធ្លាក់ចូលទៅក្នុងអូរបណ្ដាលឱ្យលង់ទឹកស្លាប់ នៅចំណុចអូរខាងក្រោផ្ទះចម្ងាយ១០០ម៉ែត្រ។ ចំណែកប្ដីស្ត្រីរងគ្រោះមានឈ្មោះ ឆុំ សូរី ជាចៅសង្កាត់មនោរម្យមានកូនប្រុសស្រី០២នាក់។

ប្រភពពីនាក់រស់នៅជិតខាងបានឱ្យដឹងថាមុខពេលកើតហេតុនៅល្ងាចថ្ងៃទី២ខែសីហាឆ្នាំ២០១៨នេះ គេបានឃើញស្ត្រីខាងលើផឹកស្រាស្រវឹង រួចអង្គុយនិយាយតែម្នាក់ឯងនឹងយកធួកមកអ៊ុចនៅគល់សសរចំកណ្ដាលផ្ទះ រួចចេះតែយាយផ្ដេសផ្ដាស់លុះដល់ម៉ោងប្រមាណជា១០យប់ ពេលក្រុមគ្រួសារដេកលក់អស់ ស្ត្រីរូបនោះក្រោកដើរទៅបាត់។លុះដល់កណ្ដាលអធ្រាតុស្រាបតែក្រុមគ្រួសារភ្ញាក់ផ្អើល ក៏នាំគ្នីគ្នារួមទាំងនាក់ជិតខាងដើររកក៏រកមិនឃើញ រហួតមកដល់នៅវេលាម៉ោ១២ថ្ងៃត្រង់ថ្ងៃទី០៣ខែសីហានេះទើបក្រុមគ្រួសារចុះរាវរកនៅក្នុងទឹកអូរខាងក្រោយផ្ទះក៏បានឃើញសពស្រ្តីរងគ្រោះ។

ក្រោយពីបានធ្វើកោសល់វិច្ច័យរួចរាល់កម្លាំងសមត្តកិច្ចបានប្រគល់សាកសព្វឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយ៖មនោរម្យ