ទឹកជំនន់បំផ្លាញស្រូវប្រជាពលរដ្ឋជាច្រើនហិចតា នៅស្រុកឯកភ្នំ បាត់ដំបង

873

ភ្នំពេញ ៖ ស្ថានភាពជំនន់ទឹកភ្លៀងស្ទឹងសង្កែ បានបំផ្លាញស្រូវទុំជិតប្រមូលផលខូចខាតទាំងស្រុងជាង១៣០០ហិចតា និងរងផលប៉ះពាល់៥១៤ហ.តទៀត នៅស្រុកឯកភ្នំខេត្តបាត់ដំបង ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ប្រសិនទឹកស្ទឹងសង្កែនៅតែបន្តឡើងទៀត នឹងធ្វើឱ្យផ្ទៃដីស្រែប៉ះពាល់ទាំង៥១៤ហ.តនោះត្រូវបន្តការខូចខាតទាំងស្រុង ។

តាមមន្ត្រីធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងសង្កែរហូតមកដល់ថ្ងៃទី២ខែសីហានេះ មានការថមថយទៅវិញច្រើនបង្គួរ ដោយផ្នែកខាងលើរយៈពេលប៉ុន្មានថ្ងៃនេះពុំមានភ្លៀងធ្លាក់ទៀតឡើយ ។