រថយន្តក្រុងរិទ្ធិមុនី បើកគេចរថយន្តដឹកដំឡូងពីមុខ រេចង្កូតធ្លាក់ផ្លូវខ្លួនឯង

816

ខេត្តសៀមរាប ៖ កាលពីវេលាម៉េាង២៤.១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ សីហា ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ ៦ត្រង់ចំណុចភូមិចក ឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចជំនាញស្រុកបានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នីពាក់ស្លាកលេខ ភ្នំពេញ3C.6855 ដឹកអ្នកដំណើរចេញពីខេត្តសៀមរាបឆ្ពោះទៅភ្នំពេញ ដោយមានអ្នកដំណើរជិះលើរថយន្តចំនួន ៣៦នាក់ លុះដល់ចំណុចកើតហេតុ បានគេចរថយន្តដឹកដំឡូងដែលបេីកបរស្របទិសគ្នាហេីយបានរេចង្កូតធ្លាក់ផ្លូវ ដោយខ្លួនឯងទៅខាងត្បូងផ្លូវ បណ្តាលឲ្យរងរបួសមនុស្សធ្ងន់ស្រាលចំនួន ៧នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស៤ ដោយរងរបួសធ្ងន់ ២នាក់ប្រុសហេីយត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមន៍ រីឯអ្នកបេីកបររថយន្តក្រុមហ៊ុនរិទ្ធិមុន្នី ក្រេាយពីកេីតហេតុបានគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឲ្យទទួលខុសត្រូវ ។

ចំណែក រថយន្តសមត្ថកិច្ចជំនាញកំពុងចាត់វិធានការយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប ។