រន្ធត់ណាស់ !! រថយន្តធុនធំបុកបន្តបន្ទុយគ្នា លើផ្លូវជាតិលេខ៤

1024

ស្រុកព្រៃនប់ ៖ នៅម៉ោងប្រមាណជិត4ល្ងាចថ្ងៃ02.08.2018នេះ នៅមុខកសិដ្ឋានចាស់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 169-170ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត3គ្រឿងបុកប៉ះបន្តគ្នា បណ្តាលអោយមនុស្ស2នាក់រងរបួសក្នុងនោះមានម្នាក់របួសធ្ងន់។

របាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា ដំបូងមានរថយន្តដឹកខ្សាច់2គ្រឿងបុកប៉ះគ្នា រួចហើយរថយន្តមួយគ្រឿងក្នុងចំណោមនោះ បានជ្រុលទៅបុកបន្តលើរថយន្តដឹកប្រេងមួយគ្រឿងផ្សេងទៀត ដែលខូចឈប់ចតនៅខាងចញ្ចើមផ្លូវតាំងពីព្រឹកមកម្ល៉េះ ។ ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសជាប់ក្នុងរថយន្ត ដោយប្រើគ្រឿងចក្រអុិចស្កាវ៉ាទរ័ ទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ។

តាមរបាយការណ៍បណ្តោះអាសន្នពីសមត្ថកិច្ចបញ្ជាក់ថា
*រថយន្តទី1 បើកបរដោយឈ្មោះមឿន សាយភេទប្រុស អាយុ30ឆ្នាំ (របួសធ្ងន់)។
*រថយន្តទី2 ផ្លាកលេខព្រះសីហនុ3A-7007 បើកបរដោយឈ្មោះយ៉ុង សារុនភេទប្រុសអាយុ24ឆ្នាំមានទីលំនៅភូមិដើមស្នាយ ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាចខេត្តកំពត(របួសស្រាល)។
*ចំណែករថយន្តទី3ដែលជារថយន្តដឹកប្រេង ផ្លាកលេខភ្នំពេញ3C-4821 អ្នកបើកបរឈ្មោះប៉េ ណាភេទប្រុសអាយុ33ឆ្នាំ មានទីលំនៅ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង៕