គ្រូបាល់ទះមកពីចិន មកបង្វឹកជួយក្រុមជម្រើសបាល់ទះកម្ពុជារយៈពេល៥ឆ្នាំ

493

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជាប្រកាសថានឹងចំណាយពេល២ថ្ងៃដើម្បីធ្វើការប្រកួតជ្រើរើសរកកីឡាករ ដែលល្អ មានសមត្ថភាពសម្រាប់បញ្ចូលក្នុងក្រុមជម្រើសជាតិ ។

លោកបឹង គឹមតោអគ្គលេខាធិការសហព័ន្ធបាល់ទះបានឲ្យដឹងថាការប្រកួតនឹងធ្វើនៅថ្ងៃទី៤ និងទី៥សីហានៅបូរីហ្គ្រេនភ្នំពេញ ។ ការប្រកួតរកកីឡាករល្អដែលធ្វើយ៉ាងតក់ក្រហល់នេះបន្ទាប់ពីគ្រូបង្វឹកជនជាតិចិញមួយរូបបានមកដល់កម្ពុជាកាលពីថ្ងៃទី១សីហាហើយគ្រូបង្វឹករូបនោះនឹងចំណាយពេល៥ឆ្នាំដើម្បីបង្ហាត់ដល់ក្រុមជម្រើសជាតិកម្ពុជា ។