បុរសម្នាក់រត់ចូលទៅរថភ្លើង ត្រូវកិនដាច់ជាពីរកំណាត់ត្រឹមចង្កេះស្លាប់យ៉ាងអាណោធអាធ័ម

762

រាជធានីភ្នំពេញ៖ បុរសដែលត្រូវរថភ្លើងកិនដាច់ជាពីរកំណាត់ត្រឹមចង្កេះស្លាប់យ៉ាងអាណោធអាធ័ម នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ ដោយសារតែជនរងគ្រោះរត់ចូលក្រោមរថភ្លើងកំពុងធ្វើចរាចរនៅលើផ្លូវដែកដូចធម្មតា ដោយខ្លួនឯង ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ កា ទំនងជាមានវិបត្តិផ្លូវចិត្ត ឬបញ្ហាអ្វីនៅក្នុងគ្រួសារក៏មិនដឹង ដោយដើរចុះដើរឡើង លុះរថភ្លើងធ្វើដំណើរលើផ្លូវមកដល់ ក៏ស្ទុះរត់ទៅចូលក្រោមរថភ្លើងបណ្តាលឲ្យរថភ្លើងកិនដាច់ជាពីរកំណាត់ត្រឹមចង្កេះ បណ្តាឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង៕