សមត្ថកិច្ចពីរខេត្តបានសហការណ៏គ្នាឃាត់ខ្លួនជនសង្ស័យដែលបានរលួចកាច់ករម៉ូតូជនរងគ្រោះដែលមានភ្ជាប់ប្រព័ន្ធGPS….!

1137

(កណ្ដាល): បុរសម្នាក់ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើការស្រាវជ្រាវតាមបណ្ដាញប្រព័ន្ធ GPS រកឃើញនៅខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអជ្ញារងសាលាដំបូងខេត្តកណ្ដាល ត្រូវបានប៉ូលិសនៃស្នងការខេត្តកណ្ដាលសហការណ៍ជាមួយនគបាលខេត្តតាកែវ ស្រាវជ្រាវកំណត់មុខសញ្ញាព័ទ្ធចាប់បានរួមទាំងវត្ថុតាងតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ កិច្ចប្រតិបត្តិការ ស្រាវជ្រាវអំពើ
លួចកាច់ក ម៉ូតូ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវថ្ងៃទី៣១ខែកក្កដាឆ្នាំ
២០១៨វេលាម៉ោង៣.០០នាទី នៅ ចំណុច ភូមិថ្នល់ទទឹង ឃុំដំណាក់ អំពិលស្រុកអង្គស្នួលខេត្តកណ្តាល។

លោកវរៈសេនីយ៍ឯក មាន សណាងអធិការនគបាលស្រុកអង្គស្នួលបានឲ្យដឹងថាៈ ជនរងគ្រោះមានឈ្មោះ ជៃ ជឿន ភេទប្រុសអាយុ៤០ឆ្នាំ ទីលំនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិលស្រុកអង្គខេត្តកណ្តាលរីឯជនសង្ស័យមានឈ្មោះ អេម សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិត្រពាំវែងឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។

នៅក្នុងប្រតិប័ត្តការនេះសមត្តកិច្ចបានប្រមូលបាន វត្ថុតាងចាប់យកម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ
២០០៧ ពណ៌ខ្មៅផ្លាក លេខកណ្តាល1E-4186 (របស់ជនរងគ្រោះ) ។

លោកអធិការបានបន្តថា: នៅមុនពេលកើតហេតុជនរងគ្រោះ មានឈ្មោះខាងលើបាននាំប្រពន្ធកូនចូលសម្រាក លុះព្រឹកឡើងម៉ោង៦.៣០នាទីថ្ងៃខែឆ្នាំកើតហេតុខាងលើជនរងគ្រោះបានក្រោកពីដេកស្រាប់តែបាត់ម៉ូតូដែលមានភិនភាគបានកំណត់ចំពោះជនសង្ស័យ ខាងលើខ្លួន ក៏បានទាញទូរស័ព្ទដើម្បីឆែក GPS ស្រាប់តែមានសញ្ញាចង្អុលតាមផ្លូវជាតិលេខ៣ ខ្លួនបានហៅមិត្តភ័ក្រម្នាក់ទៀត ហើយក៏បើកឡានតាមរកម៉ូតូតាមសញ្ញាបង្ហាញរបស់GPSនិងបានរាយការណ៍ជូនសមត្ថកិច្ច ។ ដោយបានកិច្ចសម្របសម្រួលនិងដឹកនាំរបស់លោកឯក ស៊ុនរស្មីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្ដាលនិង សាលាដំបូងខេត្តតាកែវ បានការចង្អុលដឹកនាំរបស់ លោកឧ.ត្រី រឿន ណារ៉ា ស្នងការរង ខេត្តកណ្ដាលនិងលោកឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានតាម រុករកស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់វចាប់បានជនសង្ស័យ ១នាក់ បានរត់គេចខ្លួន មកសំងំនៅក្នុងផ្ទះ ហើយត្រូវបាន កងកម្លាំង សមត្តកិច្ច ព័ទ្ធឆែកឆចាប់បាន និង រកឃើញ ម៉ូតូ១គ្រឿងជា
របស់ជនរងគ្រោះ និងសម្ភារ: មួយចំនួនទៀតសម្រាប់ធ្វើសក្មភាពលួចម៉ូតូ ។

លោកវរ:សេនីយ៍ឯក មាន សំណាង អធិការនគបាលស្រុកអង្គស្នួលបានបញ្ជាក់ថា: បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យបានបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ សនសុភ័ក្ដ