តើនរណានឹងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រលើសង្វៀនអាស៊ីអាគ្នេយ៍ទម្ងន់៥៧គីឡូក្រាម ?

346

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ទម្ងន់៥៧គីឡូក្រាមបានឈានដល់វគ្គវិលជុំសន្សំពិន្ទុចុងក្រោយហើយ ។ ពេលនេះឡុង ជិនក្លិបខ្លារខិនមានរិទ្ធដែលបញ្ចប់ការប្រកួតដោយ៤ប្រកួតឈ្នះទាំង៤ប្រកួតនោះនៅអង្គុយចាំអ៊ុតមើលតើកៅអីវគ្គផ្ដាច់ព្រ័ត្របានមកក្នុងកណ្ដាប់ដៃខ្លួនឬទេ ឯ ពូលថៃនោះវិញអ្នកប្រដាល់ធៀប កៅ(Theap Kao)បានកក់កៅអីរួចបាត់ទៅហើយ ។

ឈុត សេរីវ៉ាន់ថងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផាត ធូដើម្បីប្រជែងយកកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ។នេះជាការប្រកួតចុងក្រោយដ៏មានសារសំខាន់ណាសាំសម្រាប់វ៉ាន់ថងព្រោះគេត្រូវផ្ដួលគូប្រកួតក្នុងទឹកទី១ហើយនៅក្នុងនាទីដំបូងទៀតទើបគេប្រជែងកៅអីជាមួយឡុង ជិនបាន ។

តាមពិតសេរីវ៉ាន់ថង៣ប្រកួតរបស់គេឈ្នះទាំង៣ប្រកួតទៅហើយហើយមួយប្រកួតនេះទៀតប្រសិនបើគេឈ្នះគឺត្រូវតែឈ្នះដោយរហ័សបំផុតទើបផ្ទៀងផ្ទាត់ជាមួយឡុង ជិនបាន ។ការប្រកួតចុងក្រោយនហប្រសិនបើសេរី វ៉ាន់ថងចាញ់នោះឡុង ជិនអស់កង្វល់តែម្ដង ។

សេរីវ៉ាន់ថងមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង ចាញ់៦ដង ដ្មើពិន្ទុ ១ ដង និង មានប្រវត្តិវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។

ចំពោះអ្នកប្រដាល់ថៃផាត ធូ(Phat Thou)វិញ ៣ប្រកួតរបស់គេចាញ់ទាំង៣ប្រកួតហើយការប្រកួតចុងក្រាយនេះទោះបីចាញ់ឬឈ្នះក៏គេត្រូវតែហាលអាវដែរ ។នេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចរបស់គេតែប៉ុណ្ណោះ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៦ដង ចាញ់១១ដងស្មើពិន្ទុ ១ ដង និងវាយគុប្រកួតឲ្យសន្លប់បានចំនួន១១ ដង ។ ឈុត សេរីវ៉ាន់ថងជួបសំណាងល្អឬទេ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរធន មករាសមាគមប្រដាល់ក្រសួងការពារជាតិជួបជាមួយអ្នកប្រដាល់ថៃផាតសិលា(Phat Seilla) ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតបង្គ្រប់កិច្ចដូចគ្នាទោះបីនរណាចាញ់ នរណាឈ្នះក៏ត្រូវតែខ្តាតចេញពីការប្រកួតដូចគ្នាដែរ ។

មករាដែលមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៨ដង ចាញ់៥ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៦ដងនោះ៣ប្រកួតរបស់គេឈ្នះ២ប្រកួតចាញ់មួយប្រកួត ។មួយប្រកួតចុងក្រោយនេះជាការប្រកួតកំដរសង្វៀនប៉ុណ្ណោះ ។

ចំពោះអ្នកប្រដាល់ថៃផាត សិលា(Phat Seilla)វិញគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១៣ដងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះចាញ់ទាំង៣ប្រកួតនេះក៏ជាការប្រកួតបង្គ្រប់កិច្ចដែរ ។