លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ៖ CPP 114, ហ៊្វុនស៊ិនប៉ិច 6, LDP 5

1196

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មាន ក្រៅផ្លូវការ បានឲ្យដឹងនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ជាលទ្ធផលសរុបចុងក្រោយ បណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបាន ១១៤អាសនៈ, គណបក្សហ៊្វុនស៊ិនប៊ិច ទទួលបាន ៦អាសនៈ និងគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតី (LDP) ទទួលបាន ៥អាសនៈ ខណៈដែលបក្សផ្សេងៗទៀតមិនទទួលអាសនៈឡើយ ក្នុងអាណត្តិ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ មាន១២៥អាសនៈ ។