គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងសេចក្តីសោមនស្សរីករាយ ក្រោយអត្រាប្រជាពលរដ្ឋទៅបោះឆ្នោតខ្ពស់រហូតដល់៨២.១៧ភាគរយ

754

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នា២០១៨នេះ ដោយសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះសេចក្តីប្រកាសបណ្តោះ អាសន្នរបស់ គ.ជ.ប ដែលបង្ហាញថា ប្រជាជនកម្ពុជាជាង៨២.១៧ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី បានទៅចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃអាទិត្យនេះ។