លទ្ធផលបណ្តោះអាសន្នពី គ.ជ.ប៖ អ្នកបានចូលរួមបោះឆ្នោតទូទាំងប្រទេសមានចំនួន៨០,៤៩%

746

(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានរសៀលថ្ងៃនេះបានបង្ហាញថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួនជិត៧លាននាក់ ស្មើ៨០,៤៩%។

ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន ៦៩,៦១%តែប៉ុណ្ណោះ។

ទី១៖ ខេត្តបន្ទាយមានជ័យ ៧២.៦៤%
ទី២៖ ខេត្តបាត់ដំបង ៧៥.១៤%
ទី៣៖ ខេត្តកំពង់ចាម ៨១.២៨%
ទី៤៖ ខេត្តកំពង់ឆ្នាំង ៨៧.៣៤%
ទី៥៖ ខេត្តកំពង់ស្ពឺ ៨៥.៧០%
ទី៦៖ ខេត្តកំពង់ធំ ៨១%
ទី៧៖ ខេត្តកំពត ៨៥.២៤%
ទី៨៖ ខេត្តកណ្ដាល ៨៤.៩១%
ទី៩៖ ខេត្តកោះកុង ៨០.៩៥%
ទី១០៖ ខេត្តក្រចេះ ៨០.១៥%
ទី១១៖ ខេត្តមណ្ឌលគិរី ៨១.៩៩%
ទី១២៖ រាជធានីភ្នំពេញ ៦៩.៦៦%
ទី១៣៖ ខេត្តព្រះវិហារ ៨៤.៥១%
ទី១៤៖ ខេត្តព្រៃវែង ៨១.៥៨%
ទី១៥៖ ខេត្តពោធិ៍សាត់ ៨៦.៣៣%
ទី១៦៖ ខេត្តរតនគិរី ៨១.៣១%
ទី១៧៖ ខេត្តសៀមរាប ៧៣.៥០
ទី១៨៖ ខេត្តព្រះសីហនុ ៨២.៦៤%
ទី១៩៖ ខេត្តស្ទឹងត្រែង ៧៤.៧០%
ទី២០៖ ខេត្តស្វាយរៀង ៨៧.១២%
ទី២១៖ ខេត្តតាកែវ ៨៤.៤៩%
ទី២២៖ ខេត្តកែប ៩០.៩៨%
ទី២៣៖ ខេត្តប៉ៃលិន ៧៩.២៤%
ទី២៤៖ ខេត្តឧត្ដរមានជ័យ ៧៨.២៨%
ទី២៥៖ ខេត្តត្បូងឃ្មុំ ៨៣.៤៨%៕

ប្រភព ៖ Freshnews