មនុស្សទូទាំងពិភពលោកលោក នាំគ្នាគយគន់ចន្ទ័គ្រាសកាលពីយប់មិញ

734

នៅយប់មិញនេះមនុស្សម្នាស្ទើរទូទាំងពិភពលោកបាននាំគ្នាគយគន់នូវទិដ្ឋភាពនៃព្រះចន្ទ័គ្រាសជា មួយនឹងក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំង។ នេះជាបាតុភូតធម្មជាតិនេះចន្ទ័គ្រាសដែលមានរយៈពេលបំផុតនៅក្នុងសតវត្សរ៍ទី២១យើងនេះ។

បាតុភូតចន្ទ័គ្រាសនេះបានលេចរូបរាងឡើងដែលមនុស្សក្នុងពិភពលោកអាចមើលឃើញ ចាប់តាំងពី ទ្វីបអាហ្រ្វិចរហូតទៅដល់មជ្ឈឹមបូព៌ា អឺរ៉ុប រុស្សី ឥណ្ឌា អូស្ត្រាលី អាស៊ី។ ដោយឡេកនៅក្នុងប្រទេសកម្ពុជាយើង និងប្រទេសថៃក៏មើលឃើញដូចគ្នាដោយចាប់ផ្តើមពីម៉ោង១រំលងអាធ្រាតឆ្លងចូលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៨យប់មិញនេះ។

នៅក្នុងប្រទេសជាច្រើនជាពិសេសនៅតំបន់ប្រវត្តិសាស្ត្រនានា អ្នកជំនាញថតរូបបានថតរូបភាពបែបសិល្បៈដ៏ប៉ិនប្រសប់ ដោយផ្តិតយករូបភាពនៃសំណង់ប្រវត្តិសាស្ត្រទាំងនោះជាមួយនឹងចន្ទ័គ្រាសមើលទៅគួរឲ្តស្ញប់ស្ញែងមែនទែន។

សូមអញ្ជើញទស្សនារូបភាពដ៏ស្រស់ត្រកាលនេះជាមួយសារព័ត៌មានអនឡាញយើងខ្ញុំដែលនាំមកជូនដូចតទៅ៖